ក្រុង​តាខ្មៅ​ និង​សង្កាត់​ទាំង​ ៦ ធ្វើ​សមាហរណកម្ម​ កម្ម​វិធី​វិនិយោគ​ឆ្នាំ​ ២០១៤​

តាខ្មៅ ១១ ធ្នូ ២០១៣៖ នៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគផែនការឆ្នាំ ២០១៤ ដែលបានធ្វើនៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៤ លោក បូ ណារ៉េត អភិបាលក្រុងតាខ្មៅ បានថ្លែងថា សិក្ខាសាលានាពេលនេះ គឺជាការចូលរួមចំណែកគាំទ្រ…

 

តាខ្មៅ ១១ ធ្នូ ២០១៣៖ នៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគផែនការឆ្នាំ ២០១៤ ដែលបានធ្វើនៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៤ លោក បូ ណារ៉េត អភិបាលក្រុងតាខ្មៅខេត្តកណ្តាលបានថ្លែងថា សិក្ខាសាលានាពេលនេះ គឺជាការចូលរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ក្រុង-សង្កាត់ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាក្រុង-សង្កាត់ ។

 

 

ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៣ ចំនួនគម្រោងស្នើឡើងតែងទទួលបានការគាំទ្រ និងមានការកើនឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៤ ក្រុងតាខ្មៅបានលើកឡើងនូវគម្រោងសម្រាប់អភិវឌ្ឍន៍ក្រុងមានចំនួន ៤២ គម្រោងក្នុងនោះផែ្នកសេដ្ឋកិច្ច ១១ គម្រោង សង្គមកិច្ច ១២ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយ ៦ គម្រោង និងផ្នែករដ្ឋបាល មាន ១៣ គម្រោង ។ ដោយឡែកគម្រោងសង្កាត់ទាំង ៦ របស់ក្រុងបានស្នើឡើងគម្រោងដែលពាក់ព័ន្ធទៅនឹងផ្នែកទាំង ៤ មានសរុប ១៦៥ គម្រោង ។

 

 លោកអភិបាលក្រុងតាខ្មៅបានបញ្ចាក់បន្ថែមទៀតថា សិក្ខាសាលានាពេលនេះគឺជាចំនុចជួបការលំបាកនៃការអនុវត្ត គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលបំណងផ្តល់ឱកាសឲ្យមានការផ្សារភ្ជាប់ ឲ្យកាន់តែរលូនរវាងដំណើរការ កសាងផែនការរបស់សង្កាត់-ក្រុងជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសប្បុរសជន ។ លទ្ធផលនៃសិក្ខាសាលាសមាហរណកម្មដែលក្រុងតាខ្មៅទទួលបានលើគម្រោងវិនិយោគរបស់ក្រុងមាន ៨ គម្រោងលើ ៤២ គម្រោង និងគម្រោងគាំទ្រកម្មវិធីវិនិយោគរបស់សង្កាត់ទាំង ៦ មាន ១១៣ គម្រោងលើ ១៦៥ គម្រោង ។ ចំពោះគម្រោងដែលនៅសល់ក្រុងនឹងធ្វើការគៀងគរបន្ថែមទៀតនៅពេលក្រោយសិក្ខាសាលាបានបញ្ចប់ សំដៅធ្វើឲ្យគម្រោង វិនិយោគរបស់ក្រុងសំរេចតាមផែនការឆ្នាំ ២០១៤ ។ 

ដកស្រង់ចេញពីវែបសាយខេត្តកណ្តាល ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់