នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការ Internews កម្ពុជា បានសហការរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការលើកកម្ពស់ និងបង្កើនការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គម ដែលមានការចូលរួមពីបណ្តាញសារព័ត៌មានដូចជា៖ ទូរទស្សន៍PNN, ទូរទស្សន៍CNC, ទូរទស្សន៍Town, VOD, VOA, Reuters, CamboJA, Khmer Nas news, Phnom Penh Post នៅPoulo Wai Hotel &Apartment រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងពីការងារចម្បងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ពង្រឹងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតទម្រង់យុទ្ធសាស្រ្តប្រាស្រ័យទាក់ទង និងព័ត៌មានដើម្បីគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គម។