កិច្ចប្រជុំពិនិត្យពិភាក្សាទៅលើសកម្មភាពអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. នៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)

លេខាធិការដ្ឋាន គ.ជ.អ.ប. អគារ (V)៖នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើសកម្មភាពអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. នៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) កិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនសម្លេងពីចំងាយ (ZOOM) ដែលមានសមាសភាពចូលរួមសរុបចំនួន ១៣រូប ស្រី២រូប ។ កិច្ចប្រជុំបានពិភាក្សាទៅលើចំណុចសំខាន់ៗ ដូចជា៖

(១) សាវតានៃការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(២)ការកំណត់សកម្មភាពអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ទៅតាមវិស័យនានាដែលពាក់ព័ន្ធ និង(៣) ការកំណត់សូចនាករនៃសកម្មភាពនីមួយៗ។

សូមបញ្ជាក់ជូនថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)  គឺត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់នូវវិធានការសកម្មភាពតាមវិស័យនីមួយៗប្រកបដោយមហិច្ឆតាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់