ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ៨៖០០នាទីព្រឹក នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រចាំត្រីមាសស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមមាន៖ ក្រុមប្រឹក្សាខេត្ត អភិបាលរងទទួលបន្ទុក ក្រុមប្រឹក្សាស្រុកទាំង៥ អភិបាល/អភិបាលរងស្រុកទាំង៥ មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ស្រុកទាំង ៥ ប្រធាន អប់រំស្រុកទាំង ៥ ប្រធានការិយាល័យសុខាភិបាលនៃស្រុកប្រតិបត្តិទាំង៥ នាយករដ្ឋបាលស្រុកទាំង៥ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំនៃរដ្ឋបាលស្រុកទាំង៥ តំណាងអង្គការដៃគូទាំង៣ និងក្រុមការងារថ្នាក់ខេត្តសរុបទាំងអស់ចំនួន ៥១នាក់។
ប្រភព៖មន្ត្រីបង្គោល ISAF