កម្មវិធីនៃទស្សនកិច្ចសិក្សារបស់គណៈប្រតិភូទីម័រខាងកើត

ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៩ រោច ខែងជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈុន ប៊ុណ្ណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្នុងជំនួបនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូទីម័រខាងកើត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីគណៈប្រតិភូទីម័រខាងកើតមានឱកាសសិក្សាស្វែងយល់ពីកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម និងយន្តការនៃការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គាភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ លោក លោកស្រីជាមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងគណៈប្រតិភូទីម័រខាងកើត ដែលមានចំនួនសមាសភាពអ្នកចូលរួមសរុប២៥រូប (ស្រី៦រូប)៕
​                        

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់