គ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ដល់គ្រូបង្គោលថា្នក់រាជធានី ខេត្ត ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាពសង្គម​​

ខេត្តកំពង់ធំ៖ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ដល់គ្រូបង្គោលថា្នក់រាជធានី ខេត្ត ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាពសង្គម​​នៅ​ខេត្តកំពង់ធំ ដែលមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែកុម្ភៈ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មាន​សមាសភាព​ចូលរួមមកពី តំណាង​ក្រសួង​ផែនការ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ស្ពឺ ក្រចេះ មណ្ឌលគីរី ព្រៃវែង រតនគីរី ព្រះសីហនុ ស្ទឹងត្រែង តាកែវ ត្បូងឃ្មុំ កណ្តាល កែប តំណាង​អង្គការ​ទស្សន​ពិភពលោក (WVI-C) តំណាង​អង្គការCare តំណាងអង្គការស្តារកម្ពុជា និងអ្នកពាក់ព័ន្ធ ប្រមាណជា ៨០រូប។
គោលបំណង​សំខាន់​នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​គណនេយ្យភាពសង្គម​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ» ដល់​គ្រូ​បង្គោលថ្នាក់រាជធានី ខេត្ត ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការ​អនុវត្ត​គណនេយ្យភាពសង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយ​ផ្តោតការយកចិត្តទុក​ដាក់​ទៅ​លើ​ការពង្រឹង​ភាពងាយ​​ទទួលបានព័ត៌មាននានា និង​ព័ត៌មានថវិកា ការត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និង​ការត្រួត​ពិនិត្យ​តាមដាន។
សូមបញ្ជាក់​ថា​វគ្គ​បណ្តុះ​បណ្តាល​នេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់