សេចក្តីប្រកាសជ្រើសរើសអ្នកបើកបរចំនួន ០២រូបសម្រាប់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ផុតកំណត់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

————————————-

លេខាធិការដ្ឋាន គ.ជ.អ.ប (NCDDS)

គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

Integration of Social Accountability into National and Sub-National Systems

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អ្នកបើកបរ ចំនួន០២រូប

 

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) គឺជាយន្តការអន្តរក្រសួងក្នុងការអនុវត្តកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅទូទាំងប្រទេសកម្ពុជា និងមានលេខាធិការដ្ឋាន មួយនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។ លេខាធិករដ្ឋាន គ.ជ.អ.ប. គ្រប់គ្រង និងសម្របសម្រួលការអនុវត្តកម្មវិធីជាតិកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយផ្សេងៗទៀត។ គណនេយ្យភាពសង្គមស្ថិតនៅក្នុងសមាសភាគទី២ នៃកម្មវិធីជាតិ។ គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគឺជាគម្រោងរបស់រដ្ឋាភិបាលដែលទទួលបានការគាំទ្រការថវិកាពីមូលនិធិបរធនបាលកិច្ច (Trust Fund) នៃធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣)។ គម្រោងមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការបំពេញការងាររបស់អ្នកផ្តល់សេវាសាធារណៈតាមរយៈការរៀបចំ និងការអភិវឌ្ឍស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងសកម្មភាពឆ្លើយតបនានា។ គោលបំណងនេះ​នឹងសម្រេច​បាន​តាមរយ: ១) តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា​ ២)ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ៣)ការអនុវត្ត ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ) ៤)ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព និង៥)ការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការគាំទ្រភាពជាដៃគូរ។ លេខាធិការដ្ឋាន គ.ជ.អ.ប. គឺជាភ្នាក់ងារអនុវត្តរបស់គម្រោង ដែលទទួលខុសត្រូវទៅលើការគ្រប់គ្រង សម្របសម្រួល និងអនុវត្តគម្រោង ព្រមទាំងការងារលទ្ធកម្ម ការទំលាក់ថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន។ ដើម្បីគាំទ្រ និងសម្រួលដល់ដំណើរការអនុវត្តគម្រោងប្រចាំថ្ងៃ និងការចុះបេសកកម្មទៅតាមខេត្តគោលដៅគម្រោង គម្រោងសូមប្រកាសជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងដូចខាងក្រោម៖

លក្ខខណ្ឌនៃការជ្រើសរើសៈ

១.អ្នកបើកបរ

  • មានអាយុ ២៥-៥៥ឆ្នាំ មានអត្តចរិកល្អ ស្លូតត្រង់ អាចធ្វើការងាជាក្រុម។
  • មានកាយសម្បទាគ្រប់គ្រាន់ មិនធ្លាប់ពាក់ព័ន្ធ និងអំពើមិនសមស្របច្បាប់ណាមួយ។
  • មានចំណេះដឹងផ្នែកបើកបរ (មានប័ណ្ណបើកបរ)។
  • មានបទពិសោធន៍យ៉ាងតិច០៣ឆ្នាំឡើងទៅជាមួយអង្គភាព និងស្ថាប័ននានាដែលមានលិខិតបញ្ជាក់ ជាផ្លូវការច្បាស់លាស់ ។
  • មានកំរិតវប្បធ៌មចាប់ពីមធ្យមសិក្សាទុត្តិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ។

តួនាទី និងភារកិច្ចទទួលខុសត្រូវលម្អិត (TOR) និងតម្រូវការគុណសម្បត្តិសម្រាប់​មុខតំណែងខាង​លើ ព្រមទាំងពាក្យសុំបម្រើការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប អាចរកបាននៅគេហទំព័ររបស់ គ.ជ.អ.ប(http://www.ncdd.gov.kh/procurementjobs)។

២.អំពីការដាក់ពាក្យ

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតដាក់ពាក្យសុំ និងប្រវត្តិរូបសង្ខេប(CV) (រាប់​បញ្ចូលទាំងពាក្យសុំបម្រើការងាររបស់ គ.ជ.អ.ប ដោយមានបញ្ជាក់ព័ត៌មានសម្រាប់ទំនាក់ទំនង (រួម​មាន៖ អស័យដ្ឋាន លេខទូរស័ព្ទ ឬអ៊ីម៉ែល) មកកាន់ផ្នែករដ្ឋបាលរបស់គម្រោង សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  នៅគ្រប់ម៉ោងធ្វើការ ឬតាមរយៈសារអេឡិចត្រូនិច Email info@ncdd.gov.kh។ ថ្ងៃឈប់ទទួលពាក្យៈ ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២០ ម៉ោង៥:០០រសៀល តាមអសយដ្ឋាននៅមហាវិថីព្រះនរោត្តម អគារ T បន្ទប់ MEID ជាន់ផ្ទាល់ដី ក្នុងបរិវេណក្រសួងមហាផ្ទៃ។ មានតែបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីសម្រាំងបេក្ខជនអាទិភាព (shortlist) ប៉ុណ្ណោះដែលនឹងទទួលបានព័ត៌មានអំពីការប្រឡងជ្រើសរើស។

បញ្ជាក់៖ មុខតំណែងនេះជាប្រភេទកិច្ចសន្យា ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យបំពេញការងារ ត្រូវតែ​មិន​មែនជាមន្រ្តីរាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាមន្រ្តីរាជការស៊ីវិលបេក្ខជននោះត្រូវដាក់​ពាក្យ​សុំស្ថិតនៅក្នុងភាពទំនេរ គ្មានប្រាក់បៀវត្ស ក្នុងរយៈពេលនៃការបំពេញការងារជាមួយកម្មវិធីជាតិ។  

ឯកសារពាក់ព័ន្ធ