KINGDOM OF CAMBODIA
NATION RELIGION KING
National Committee for Sub-National Democratic Development (NCDD)
Request for Expression of Interest (2nd Extension)
Background:
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺជាកំណែទម្រង់មួយដែលបានផ្តួចផ្តើមរៀបចំ ដឹកនាំ គ្រប់គ្រងដោយរាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ គុណភាពជីវិតរបស់សហគមន៍នៅមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព បរិយាប័ន្ន និងសមធម៌សង្គម។
ជាមួយនឹងសមិទ្ធផលដ៏ធំធេងក្នុងការអនុវត្តកំណែទម្រង់កន្លងមកនេះ នាចុងឆ្នាំ២០១៩ កំណែទម្រង់បានឈានដល់ចំណុចរបត់ដ៏សំខាន់មួយទៀត គឺការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ តាមរយៈការដាក់ចេញអនុក្រឹត្យលេខ១៨២ អនុក្រឹត្យលេខ១៨៣ និងអនុក្រឹត្យលេខ១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយធ្វើសមាហរណកម្មការិយាល័យ អង្គភាពជំនាញនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ដើម្បីធានាឱ្យរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការបានទៅតាមតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ប្រកបដោយភាពរលូន ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ មានភារកិច្ចរៀបចំ និងផ្តល់នូវវគ្គបណ្តុះបណ្តាលទៅលើកិច្ចការចាំបាច់មួយចំនួន ដូចជាប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលខាងលើ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវការជ្រើសរើសទីប្រឹក្សាបច្ចេកទសជាតិរយៈពេលខ្លីចំនួន០១រូប ដើម្បីជួយរៀបចំខ្លឹមសារ ឬឯកសារមេរៀន វិធីសាស្រ្តបណ្តុះបណ្តាល និងសម្ភារៈបណ្តុះបណ្តាល ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល។
ល.រ | មុខតំណែង | ចំនួន |
១ | ទីប្រឹក្សាជាតិឯកត្តជនរយៈពេលខ្លី ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធហិរញ្ញវត្ថុរដ្ឋបាលក្រុង ស្រុក ខណ្ឌ | ១ |
របៀបដាក់ពាក្យ
- ក្នុងការដាក់សំណើចំណាប់អារម្មណ៍សម្រាប់មុខតំណែងខាងលើ បេក្ខជនដែលមានបំណងដាក់ពាក្យត្រូវផ្ញើប្រវត្តិរូបមានរូបថត និង Cover Letter ដែលបរិយាយពីជំនាញបច្ចេកទេស កម្រិតសិក្សា និងបទពិសោធន៍ទាក់ទងនឹងមុខតំណែងខាងលើ ព្រមទាំងមានដាក់ឈ្មោះសាក្សីចំនួនបីនាក់ (តួនាទី អ៊ីម៉េល លេខទូរសព្ទ)។ បេក្ខជនទាំងអស់អាចទាញយកសេក្តីបរិយាយការងារលម្អិត (TOR) ពីគេហទំព័ររបស់ គ.ជ.អ.ប ncdd.gov.kh/jobsprocurement
- សំណើចំណាប់អារម្មណ៍ត្រូវផ្ញើមកលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអាសយដ្ឋាននៅក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ T ការិយាល័យលទ្ធកម្ម ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរសព្ទ ០២៣៧២០០៣៨, ០១៧២៥៨៨៨៩ ឬតាមរយៈអ៊ីម៉េល chankhan@ncdd.gov.kh ឲ្យបានមុនថ្ងៃ ទី១០ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥ល្ងាច។
បេក្ខជនដែលជាប់បញ្ជីសម្រាំងខ្លីនឹងត្រូវបានអញ្ជើមកចរចាកិច្ចសន្យា។