សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើស អ្នកផ្តល់សេវាបច្ចេកទេសឯកជន (TSC) សម្រាប់ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច |
|||||||||||||||||||||||||
លេខគម្រោង | Project ID: | ||||||||||||||||||||||||
ឈ្មោះគម្រោង | គម្រោងពង្រឹងប្រព័ន្ធស្បៀងនៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD) | ||||||||||||||||||||||||
មុខតំណែងជ្រើសរើស | អ្នកផ្តល់សេវាបច្ចេកទេសឯកជន (TSC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ | ||||||||||||||||||||||||
រយៈពេលផ្តល់សេវា | ចាប់ពី ៩-១២ ខែ (ផ្តល់សេវាបច្ចេកទេសរហូតចប់ការអនុវត្ត100%) | ||||||||||||||||||||||||
១. សាវតាគម្រោង
គម្រោងពង្រឹងប្រព័ន្ធស្បៀងនៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD) ដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់គាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ កិច្ចការរដ្ឋបាលឃុំសម្រាប់គាំទ្រគម្រោង និងសេវាគាំទ្របច្ចេកទេសឯកជនសម្រាប់ការសិក្សាឋានលេខា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំគោលដៅ។ គោលបំណងសំខាន់នៃវិភាជន៍ថវិកាគាំទ្រ គម្រោងមូលនិធិឃុំ គឺគាំទ្រដល់ការអនុវត្តសកម្មភាពជាអាទិភាពរបស់ឃុំដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ឃុំ (CDP/DCP) និងកម្មវិធីវិនិយោគឃុំ(CIP/DIP) និងសម្រាប់គម្រោងហេដ្ឋារចនាសម័្ពន្ធគាំទ្រដល់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ថវិកាដែលគាំទ្រពីកម្មវិធីនឹងធ្វើការវិភាជន៍ប្រមាណ ៨៨ភាគរយ សម្រាប់ការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងចំនួនអតិប្បរិមា ១២ភាគរយនៃថវិកាត្រូវវិភាជន៍សម្រាប់ការផ្តល់សេវាបច្ចេកទេសឯកជន សម្រាប់ការសិក្សា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ ដែលបច្ចុប្បន្នសេវាបច្ចេកទេសត្រូវបានគាំទ្រដោយមន្រ្តីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធមកពីទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្រ្តីទទួលបច្ចេកទេសគាំទ្រឃុំ និងអនុវត្តតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ (PIM) និងសៀវភៅបច្ចេកទេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ គ.ជ.អ.ប។ ក្នុងពេលបច្ចុប្បន្ននេះ តម្រូវការផ្តល់សេវាបច្ចេកទេសនេះរួមទាំង ការប្រមូលទិន្ន័យព័ត៌មាននៅមូលដ្ឋាន សិក្សាឋានលេខា លទ្ធភាពគម្រោង គ្រោងការគម្រោង ប៉ាន់ស្មានតម្លៃគម្រោង រៀបចំឯកសារដេញថ្លៃ គាំទ្រដំណើរការដេញថ្លៃ និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យា។ល។ ការងារបច្ចេកទេសទាំងនេះបានប្រតិបត្តិតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM)។ ដើម្បីគាំទ្រកិច្ចការនេះ កម្មវិធីជ្រើសរើសអ្នកផ្តល់សេវាបច្ចេកទេសឯកជនមានគុណសម្បត្តិគ្រប់គ្រាន់០១រូប សម្រាប់ជួយក្រុមប្រឹក្សាឃុំ សម្រាប់ជំនួសឱ្យសេវាគាំទ្របច្ចេកទេសលើការងារការសិក្សា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ សង្កាត់ ដែលផ្តល់ដោយមន្រ្តីគាំទ្របច្ចេកទេស នឹងត្រូវសាងសង់ដោយអ្នកទទួលការ(អ្នកម៉ៅការ) និងចុះកិច្ចសន្យាជាមួយ ក្រុមប្រឹក្សាឃុំ គាំទ្រហិរញ្ញវត្ថុដោយមូលនិធិអភិវឌ្ឍន៍ឃុំ។ ២. គោលបំណងនៃការផ្តល់សេវាបច្ចេកទេស គោលបំណងនៃការផ្តល់សេវាបច្ចេកទេស[1] គឺជាការផ្តល់ឱ្យក្រុមប្រឹក្សាឃុំ នូវសេវាបច្ចេកទេសប្រកបដោយគុណភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ តម្រូវការផ្តល់សេវាបច្ចេកទេសនេះរួមមាន ការប្រមូលទិន្នន័យព័ត៌មាននៅមូលដ្ឋាន សិក្សាលទ្ធភាពគម្រោង គ្រោងការគម្រោង ប៉ាន់ស្មានតម្លៃគម្រោង រៀបចំឯកសារដេញថ្លៃ គាំទ្រដំណើរការដេញថ្លៃ និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យា។ល។ គម្រោងនឹងត្រូវសាងសង់ដោយអ្នកទទួលការ(អ្នកម៉ៅការ) និងតាមដានការអនុវត្តកិច្ចសន្យាដោយគណៈកម្មការ គ្រប់គ្រងគម្រោង តាមរយៈការគាំទ្រហិរញ្ញវត្ថុដោយគម្រោងពង្រឹងប្រព័ន្ធស្បៀង នៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD) ដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក។ ៣. ទីតាំង រយៈពេល និងពេលវេលានៃការផ្តល់សេវាបច្ចេកទេស អ្នកផ្តល់សេវាបច្ចេកទេសឯកជន នឹងត្រូវជ្រើសរើសតាមរយៈកិច្ចសន្យាដាច់ពីគ្នា នៅតាមឃុំគោលដៅនីមួយៗ ដើម្បីផ្តល់សេវាបច្ចេកទេសពីការសិក្សាគម្រោងរហូតបញ្ចប់ការអនុវត្តគម្រោង។ កិច្ចសន្យាផ្តល់សេវាបច្ចេកទេស និងបន្ទុកការងារមានសង្ខេបនៅក្នុងតារាងដូចខាងក្រោម៖
៤. តម្រូវការលក្ខណៈសម្បត្តិ និងបទពិសោធន៍ ក្នុងពេលដំណើរការងារ អ្នកផ្តល់សេវាបច្ចេកទេសឯកជនដែលមកពីផ្នែកឯកជន នឹងមិនរំពឹងថាទទួលបានការណែនាំច្រើនអំពីដំណើរការណែនាំពីការអនុវត្តគម្រោងមូលនិធិឃុំ(PIM) និងសៀវភៅណែនាំបច្ចេកទេសរបស់ គ.ជ.អ.ប ឡើយ។ ដូច្នេះ ក្នុងកំឡុងពេលចាប់ផ្តើមដំណាក់កាលនីមួយៗនៃការសិក្សាលទ្ធភាពគម្រោង រៀបចំគម្រោង រៀបចំលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់របស់អ្នកទទួលការ អ្នកផ្តល់សេវាបច្ចេកទេសឯកជននឹងទទួលបានការគាំទ្រ និងសម្របសម្រួលពីមន្រ្តីសម្របសម្រួលគម្រោង ទីចាត់ការផែនការ និងវិនិយោគនៅថ្នាក់ខេត្ត និងមន្រ្តីគម្រោង SRELFOOD លើដំណើរការដែលត្រូវអនុវត្ត។ ដើម្បីមានលទ្ធភាពធ្វើការងារនេះឱ្យមានប្រសិទ្ធភាព បេក្ខជនត្រូវមានសមត្ថភាព និងបទពិសោធន៍ដូចខាងក្រោម៖
បុគ្គលដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការងារ (CV)។ មុនពេលដាក់ពាក្យសូមពិនិត្យមើលលក្ខខណ្ឌការងារ សម្រាប់ផ្តល់សេវាបច្ចេកទេសឯកជនដែលអាចទាញយកបានគេហទំព័រ គ.ជ.អ.ប www.ncdd.gov.kh/jobsprocurement ។ F ដាក់ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការងារ (CV) និងត្រូវបំពេញក្នុងលិខិតស្ដីពីការសម្ដែងចំណាប់អារម្មណ៍ (ឧបស័ម្ពន្ធ ក.១) ច្រកក្នុងស្រោមសំបុត្រដាក់តាមអាសយដ្ឋាននៅមហាវិថីព្រះនរោត្តម អគារ T ជាន់ផ្ទាល់ដី ក្នុងបរិវេណក្រសួងមហាផ្ទៃ។ រាល់ការដាក់ពាក្យស្នើសុំមិនអាចផ្ញើតាមអ៊ីម៉ែលបានឡើយ។ F កាលបរិច្ចេទឈប់ទទួលពាក្យនៅម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២០ F មានតែអ្នកដែលបានជាប់ក្នុងបញ្ជីសម្រាំងខ្លីនៃបេក្ខជន ប៉ុណ្ណោះនឹងត្រូវជូនដំណឹងអំពីការសំភាសន៍។ |
|||||||||||||||||||||||||
សូមទំនាក់ទំនង ព័ត៌មានបន្ថែម |
១. កញ្ញា ជា សុវណ្ណារ៉ា មន្រ្តីគម្រោង (SRELFOOD-NCDDS)
ទូរស័ព្ទលេខៈ 096 432 0933 អ៊ីមែលៈ sovannarachea11@gmail.com |
||||||||||||||||||||||||
២. លោក កែវ ប្រពៃ ប្រធានការិយាល័យគ្រប់គ្រងគម្រោង (លេខាធិការដ្ឋាន គ.ជ.អ.ប)
ទូរស័ព្ទលេខៈ 099 787 007 អ៊ីមែលៈ prapey107@ncdd.gov.kh |
[1] ដូចបានពិពណ៌នាក្នុងសៀវភៅ ភីម ការផ្តល់សេវាទាំងនេះរួមបញ្ចូលទាំងការពិនិត្យមើលកិច្ចការពារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច ប៉ុន្តែការពិនិត្យមើលផ្នែកនេះមិនបានដាក់បញ្ចូលទៅក្នុងការងារផ្តល់សេវាបច្ចេកទេសឯកជននេះទេ។