គោលបំណងការរៀបចំបញ្ជីតម្លៃសម្ភារៈស្ដង់ដារដើម្បី (១). កំណត់បាននូវតម្លៃសម្ភារៈសំណង់ តម្លៃការងារដី តម្លៃពលកម្ម និងតម្លៃដឹកជញ្ជូននៃតំបន់ជាក់លាក់នីមួយៗ នៅក្នុងរាជធានី ខេត្ត (២). គណនាតម្លៃប៉ាន់ស្មានគម្រោងឱ្យបានសុក្រឹត (៣). ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធនានាក្នុងការអនុវត្ដគម្រោង និង (៤). ធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគណនាតម្លៃប៉ាន់ស្មានគម្រោង។
ទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្តទទួលខុសត្រូវក្នុងការសិក្សាតម្លៃសម្ភារៈនៅតាមទីផ្សារសំខាន់ៗ នៅក្នុងរាជធានី ខេត្ត និងរៀបចំបញ្ជីព្រាងតម្លៃសម្ភារៈស្ដង់ដារ ហើយដាក់ជូនគណៈអភិបាលរាជធានី ខេត្តពិនិត្យ និងអនុម័ត។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះត្រូវរៀបចំនៅក្នុងអំឡុងខែតុលានៃឆ្នាំនីមួយៗ។
គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងអនុម័តបញ្ជីតម្លៃសម្ភារៈស្ដង់ដារ មិនយឺតជាងថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ នៅពេលតម្លៃសម្ភារៈឬទំនិញនៅលើទីផ្សារមានការប្រែប្រួលខ្លាំង គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យ និងសម្រេចអំពីការធ្វើបច្ចុប្បន្នភាពឡើងវិញនូវបញ្ជីតម្លៃសម្ភារៈស្ដង់ដារ។ បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលបានធ្វើបច្ចុប្បន្នភាពឡើងវិញនេះ ក៏ត្រូវពិនិត្យ និងអនុម័តដោយគណៈអភិបាលរាជធានី ខេត្តផងដែរ។
បញ្ជីតម្លៃសម្ភារៈស្ដង់ដារដែលគណៈអភិបាលរាជធានី ខេត្តបានអនុម័តមានក្នុងតារាងខាងក្រោម៖
ទាញយកបញ្ជី
Code. | ឈ្មោះខេត្តProvince | 2020 | |
---|---|---|---|
អក្សរកាត់ Acronym | ឈ្មោះពេញ Full name | ||
1 | BMC | បន្ទាយមានជ័យ Banteay Meanchey | ទាញយក |
2 | BAT | បាត់ដំបង Battambang | ទាញយក |
3 | KPC | កំពង់ចាម Kampong Cham | ទាញយក |
4 | KCH | កំពង់ឆ្នាំង Kampong Chhnang | ទាញយក |
5 | KSP | កំពង់ស្ពឺ Kampong Speu | ទាញយក |
6 | KPT | កំពង់ធំ Kampong Thom | ទាញយក |
7 | KAM | កំពត Kampot | ទាញយក |
8 | KDL | កណ្តាល Kandal | ទាញយក |
9 | KKG | កោះកុង Koh Kong | ទាញយក |
10 | KRT | ក្រចេះ Kratie | ទាញយក |
11 | MKR | មណ្ឌលគិរី Mondulkiri | ទាញយក |
12 | PNP | ភ្នំពេញ Phnom Penh | ទាញយក |
13 | PVR | ព្រះវិហារ Preh Vihear | ទាញយក |
14 | PVG | ព្រៃវែង Prey Veng | ទាញយក |
15 | PUR | ពោធិ៍សាត់ Pursat | ទាញយក |
16 | RAT | រតនៈគិរី Rattanakiri | ទាញយក |
17 | SRP | សៀមរាប Siem Reap | ទាញយក |
18 | SHV | ព្រះសីហនុ Sihanoukville | ទាញយក |
19 | STG | ស្ទឹងត្រែង Stung Treng | ទាញយក |
20 | SVR | ស្វាយរៀង Svay Rieng | ទាញយក |
21 | TAK | តាកែវ Takeo | ទាញយក |
22 | OMC | ឧត្តរមានជ័យ Otdar Meanchey | ទាញយក |
23 | KEP | កែប Kep | ទាញយក |
24 | PLN | ប៉ៃលិន Pailin | ទាញយក |
25 | TKM | ត្បូងឃ្មុំ Tbong Khmum | ទាញយក |
Please click here to download the material description and code list in English
(please verify the code in English and Khmer for checking the price)យោងតាមសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី ខេត្ត (ជំពូកទី៥) ជាទូទៅបញ្ជីតម្លៃសម្ភារៈស្ដង់ដារត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពនៅក្នុងខែតុលានៃឆ្នាំនីមួយៗ។ បញ្ជីតម្លៃសម្ភារៈស្តង់ដារនេះ ត្រូវបានប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការគណនាប៉ាន់ស្មានតម្លៃគម្រោងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។