កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង៖ សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើស អ្នកផ្តល់សេវាបច្ចេកទេសឯកជន (TSC) សម្រាប់ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច

ផុតកំណត់

សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើស

អ្នកផ្តល់សេវាបច្ចេកទេសឯកជន (TSC) សម្រាប់

គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច

លេខគម្រោង Project ID:
ឈ្មោះគម្រោង គម្រោងពង្រឹងប្រព័ន្ធស្បៀងនៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD)
មុខតំណែងជ្រើសរើស អ្នកផ្តល់សេវាបច្ចេកទេសឯកជន (TSC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ
រយៈពេលផ្តល់សេវា ចាប់ពី ៩-១២ ខែ (ផ្តល់សេវាបច្ចេកទេសរហូតចប់ការអនុវត្ត100%)
១.      សាវតាគម្រោង

គម្រោងពង្រឹងប្រព័ន្ធស្បៀងនៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD) ដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់គាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ កិច្ចការរដ្ឋបាលឃុំសម្រាប់គាំទ្រគម្រោង និងសេវាគាំទ្របច្ចេកទេសឯកជនសម្រាប់ការសិក្សាឋានលេខា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំគោលដៅ។ គោលបំណងសំខាន់នៃវិភាជន៍ថវិកាគាំទ្រ គម្រោងមូលនិធិឃុំ គឺគាំទ្រដល់ការអនុវត្តសកម្មភាពជាអាទិភាពរបស់ឃុំដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ឃុំ (CDP​/DCP) និងកម្មវិធីវិនិយោគឃុំ(CIP/DIP) និងសម្រាប់គម្រោងហេដ្ឋារចនាសម័្ពន្ធគាំទ្រដល់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ថវិកាដែលគាំទ្រពីកម្មវិធីនឹងធ្វើការវិភាជន៍ប្រមាណ ៨៨ភាគរយ សម្រាប់ការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងចំនួនអតិប្បរិមា ១២ភាគរយនៃថវិកាត្រូវវិភាជន៍សម្រាប់ការផ្តល់សេវាបច្ចេកទេសឯកជន​ សម្រាប់ការសិក្សា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ ដែលបច្ចុប្បន្នសេវាបច្ចេកទេសត្រូវបានគាំទ្រដោយមន្រ្តីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធមកពីទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្រ្តីទទួលបច្ចេកទេសគាំទ្រឃុំ និងអនុវត្តតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ (PIM) និងសៀវភៅបច្ចេកទេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ គ.ជ.អ.ប។

ក្នុងពេលបច្ចុប្បន្ននេះ តម្រូវការផ្តល់សេវាបច្ចេកទេសនេះរួមទាំង ការប្រមូលទិន្ន័យព័ត៌មាននៅមូលដ្ឋាន សិក្សាឋានលេខា លទ្ធភាពគម្រោង គ្រោងការគម្រោង ប៉ាន់ស្មានតម្លៃគម្រោង រៀបចំឯកសារដេញថ្លៃ គាំទ្រដំណើរការដេញថ្លៃ និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យា។ល។  ការងារបច្ចេកទេសទាំងនេះបានប្រតិបត្តិតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM)។ ដើម្បីគាំទ្រកិច្ចការនេះ កម្មវិធីជ្រើសរើសអ្នកផ្តល់សេវាបច្ចេកទេសឯកជនមានគុណសម្បត្តិគ្រប់គ្រាន់០១រូប សម្រាប់ជួយក្រុមប្រឹក្សាឃុំ សម្រាប់ជំនួសឱ្យសេវាគាំទ្របច្ចេកទេសលើការងារការសិក្សា គ្រោងការគម្រោង កិច្ចលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធឃុំ សង្កាត់ ដែលផ្តល់ដោយមន្រ្តីគាំទ្របច្ចេកទេស នឹងត្រូវសាងសង់ដោយអ្នកទទួលការ(អ្នកម៉ៅការ) និងចុះកិច្ចសន្យាជាមួយ ក្រុមប្រឹក្សាឃុំ គាំទ្រហិរញ្ញវត្ថុដោយមូលនិធិអភិវឌ្ឍន៍ឃុំ។

២.      គោលបំណងនៃការផ្តល់សេវាបច្ចេកទេស

គោលបំណងនៃការផ្តល់សេវាបច្ចេកទេស[1] គឺជាការផ្តល់ឱ្យក្រុមប្រឹក្សាឃុំ នូវសេវាបច្ចេកទេសប្រកប​ដោយគុណភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ តម្រូវការផ្តល់សេវាបច្ចេកទេសនេះរួមមាន ការប្រមូលទិន្នន័យព័ត៌មាននៅមូលដ្ឋាន សិក្សាលទ្ធភាពគម្រោង គ្រោងការគម្រោង ប៉ាន់ស្មានតម្លៃគម្រោង រៀបចំឯកសារដេញថ្លៃ គាំទ្រដំណើរការដេញថ្លៃ និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យា។ល។  គម្រោងនឹងត្រូវសាងសង់ដោយអ្នកទទួលការ(អ្នកម៉ៅការ) និងតាមដានការអនុវត្តកិច្ចសន្យាដោយគណៈកម្មការ គ្រប់គ្រងគម្រោង តាមរយៈការគាំទ្រហិរញ្ញវត្ថុដោយគម្រោងពង្រឹងប្រព័ន្ធស្បៀង នៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD) ដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក។

៣.      ទីតាំង រយៈពេល និងពេលវេលានៃការផ្តល់សេវាបច្ចេកទេស

អ្នកផ្តល់សេវាបច្ចេកទេសឯកជន នឹងត្រូវជ្រើសរើសតាមរយៈកិច្ចសន្យាដាច់ពីគ្នា នៅតាមឃុំគោលដៅនីមួយៗ ដើម្បីផ្តល់សេវាបច្ចេកទេសពីការសិក្សាគម្រោងរហូតបញ្ចប់ការអនុវត្តគម្រោង។ កិច្ចសន្យាផ្តល់សេវាបច្ចេកទេស និងបន្ទុកការងារមានសង្ខេបនៅក្នុងតារាងដូចខាងក្រោម៖

ល.រ ខេត្ត ស្រុកគោលដៅ ឃុំគោលដៅ ឈ្មោះគម្រោង ចំនួន TSC
កំពង់ឆ្នាំង រលាប្អៀរ គោកបន្ទាយ សាងសង់ទ្វារទឹក ១ នាក់
កំពង់ធំ ប្រាសាទសំបូរ សំបូរណ៌ ស្តារប្រឡាយ ១ នាក់
សៀមរាប ពួក ល្វា ស្តារត្រពាំងបុរាណ ១ នាក់

៤.      តម្រូវការលក្ខណៈសម្បត្តិ និងបទពិសោធន៍

ក្នុងពេលដំណើរការងារ អ្នកផ្តល់សេវាបច្ចេកទេសឯកជនដែលមកពីផ្នែកឯកជន នឹងមិនរំពឹងថាទទួលបានការណែនាំច្រើនអំពីដំណើរការណែនាំពីការអនុវត្តគម្រោងមូលនិធិឃុំ(PIM) និងសៀវភៅណែនាំបច្ចេកទេសរបស់ គ.ជ.អ.ប ឡើយ។ ដូច្នេះ ក្នុងកំឡុងពេលចាប់ផ្តើមដំណាក់កាលនីមួយៗនៃការសិក្សាលទ្ធភាពគម្រោង រៀបចំគម្រោង រៀបចំលទ្ធកម្ម និងត្រួតពិនិត្យការងារសាងសង់របស់អ្នកទទួលការ អ្នកផ្តល់សេវាបច្ចេកទេសឯកជននឹងទទួលបានការគាំទ្រ និងសម្របសម្រួលពីមន្រ្តីសម្របសម្រួលគម្រោង ទីចាត់ការផែនការ និងវិនិយោគនៅថ្នាក់ខេត្ត និងមន្រ្តីគម្រោង SRELFOOD លើដំណើរការដែលត្រូវអនុវត្ត។ ដើម្បីមានលទ្ធភាពធ្វើការងារនេះឱ្យមានប្រសិទ្ធភាព បេក្ខជនត្រូវមានសមត្ថភាព និងបទពិសោធន៍ដូចខាងក្រោម៖   

  • យ៉ាងហោចណាស់មានកម្រិតជំនាញ ឬសញ្ញាបត្រវិស្វករធារាសាស្ត្រកសិកម្ម សំណង់ស៊ីវិល ឬជំនាញប្រហាក់ប្រហែល
  • មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំក្នុងការសិក្សាវាស់ស្ទង់ គ្រោងប្លង់គម្រោង ប៉ាន់ស្មានតម្លៃ ត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ (ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ឃុំ) ដូចជា ទំនប់ ប្រឡាយ សំណង់ប្រព័ន្ធធារាសាស្រ្តខ្នាតតូច មធ្យម ឬស្រះ។ល។
  • មានចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ និងការយល់ដឹងពីផ្នែកសមភាពយេនឌ័រ
  • ចេះប្រើកុំព្យូទ័រដូចជាកម្មវិធី Word, Excel, AutoCAD និងប្រព័ន្ធអ៊ិនធឺណេត អ៊ីម៉ែល
  • ត្រូវតែស្ថិតនៅ ឬមានឆន្ទៈធ្វើការនៅក្នុងស្រុកគោលដៅ
  • មានសម្ភារ: ឧបករណ៍សិក្សាបច្ចេកទេស និងមធ្យោបាយធ្វើដំណើរបានញឹកញាប់ទៅតាមឃុំគោលដៅ។

បុគ្គលដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការងារ (CV)។ មុនពេលដាក់ពាក្យសូមពិនិត្យមើលលក្ខខណ្ឌការងារ សម្រាប់ផ្តល់សេវាបច្ចេកទេសឯកជនដែលអាចទាញយកបានគេហទំព័រ គ.ជ.អ.ប www.ncdd.gov.kh/jobsprocurement

F ដាក់ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការងារ (CV) និងត្រូវបំពេញក្នុងលិខិតស្ដីពីការសម្ដែងចំណាប់អារម្មណ៍ (ឧបស័ម្ពន្ធ ក.១) ច្រកក្នុងស្រោមសំបុត្រដាក់តាមអាសយដ្ឋាននៅមហាវិថីព្រះនរោត្តម អគារ ជាន់ផ្ទាល់ដី ក្នុងបរិវេណក្រសួងមហាផ្ទៃ។ រាល់ការដាក់ពាក្យស្នើសុំមិនអាចផ្ញើតាមអ៊ីម៉ែលបានឡើយ។

F កាលបរិច្ចេទឈប់ទទួលពាក្យនៅម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២០

F មានតែអ្នកដែលបានជាប់ក្នុងបញ្ជីសម្រាំងខ្លីនៃបេក្ខជន ប៉ុណ្ណោះនឹងត្រូវជូនដំណឹងអំពីការសំភាសន៍។

សូមទំនាក់ទំនង

ព័ត៌មានបន្ថែម

១. កញ្ញា ជា សុវណ្ណារ៉ា  មន្រ្តីគម្រោង​ (SRELFOOD​​-NCDDS)

ទូរស័ព្ទលេខៈ 096 432 0933 អ៊ីមែលៈ sovannarachea11@gmail.com 

២. លោក កែវ ប្រពៃ ប្រធានការិយាល័យគ្រប់គ្រងគម្រោង (លេខាធិការដ្ឋាន គ.ជ.អ.ប)

ទូរស័ព្ទលេខៈ 099​ 787 007 អ៊ីមែលៈ  prapey107@ncdd.gov.kh

[1] ដូចបានពិពណ៌នាក្នុងសៀវភៅ ភីម ការផ្តល់សេវាទាំងនេះរួមបញ្ចូលទាំងការពិនិត្យមើលកិច្ចការពារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច ប៉ុន្តែការពិនិត្យមើលផ្នែកនេះមិនបានដាក់បញ្ចូលទៅក្នុងការងារផ្តល់សេវាបច្ចេកទេសឯកជននេះទេ។

ឯកសារពាក់ព័ន្ធ