ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ ២០២១

ផុតកំណត់

លេខាធិការដ្ឋានគ.ជ.អ.ប សូមជូនដំណឹងចំពោះអ្នកទទួលការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ការរៀបចំបញ្ជីឈ្មោះ អ្នកទទួលការឆ្នាំ២០២១ និងចាប់ផ្តើមរៀបចំពីខែកញ្ញាឆ្នាំ២០២០នេះតទៅ នៅតាមបណ្តារាជធានី-ខេត្ត ដូចមាន ក្នុងតារាងខាងក្រោម។ លក្ខណៈវិនិច័្ឆយនិងដំណើរការ មាននៅផ្នែកខាងក្រោម បង្អស់។

មូលហេតុដែលនាំឱ្យសំណើដេញថ្លៃ គ្មានសុពលភាព និងឈ្មោះអ្នកទទួលការដែលមានសំណើគ្មានសុពលភាពច្រើនជាងគេ មានផ្តល់ជូន‹‹នៅទីនេះ››។

លេខកូដ ខេត្ត – Province សេចក្តីជូនដំណឹង  ផុតកំណត់ទទួលពាក្យ បញ្ជីឈ្មោះបានអនុម័ត បញ្ជីឈ្មោះបានបដិសេធ
 អក្សរកាត់   ឈ្មោះពេញ
 

NCDDS

 

លេខាធិការដ្ឋាន នៃគ.ជ.អ.ប

 

យោងលិខិត លេខ ០០១ សណក

   

 

 

 

NCDDS

 

លេខាធិការដ្ឋាន នៃគ.ជ.អ.ប

 

យោងលិខិត លេខ ០៨៨ សជណ

   

 

 

 01  BMC បន្ទាយមានជ័យ
Banteay Meanchey
យោងលិខិត លេខ ៦២៥/២០ សជណ ថ្ងៃទី២០ តុលា ២០២០  

 

 

 02  BAT បាត់ដំបង
Battambang
យោងលិខិត លេខ ២០៣៩/២០ សជណ ថ្ងៃទី២៣ តុលា ២០២០
 03  KSP កំពង់ចាម
Kampong Cham
យោងលិខិត លេខ ១២៦/២០ សជណ ថ្ងៃទី២៦ តុលា ២០២០
 04  KSP កំពង់ស្ពឺ
Kampong Speu
យោងលិខិត លេខ ៦៩០/២០ សជណ ថ្ងៃទី២៨ តុលា ២០២០
 05  KPT កំពង់ធំ  Kampong Thom យោងលិខិត លេខ ៤២៤៦/២០ សជណ ថ្ងៃទី១៦ តុលា ២០២០
 06  KKG កោះកុង
Koh Kong
យោងលិខិត លេខ ២៨៦/២០ សជណ ថ្ងៃទី០២ វិច្ឆិកា ២០១៦
 07  KRT ក្រចេះ
Kratie
យោងលិខិត លេខ ១០៥/២០ សជណ ថ្ងៃទី២៣ តុលា ២០២០
 08  PVR ព្រះវិហារ
Preh Vihear
យោងលិខិត លេខ ៣៨២/២០ សជណ ថ្ងៃទី២៨ តុលា ២០២០
 09  PVG ព្រៃវែង
Prey Veng
យោងលិខិត លេខ ៤៤១/២០ សជណ ថ្ងៃទី៣១ តុលា ២០២០
 10  PVG ពោធិសាត់
Pursat
យោងលិខិត លេខ ០៤២/២០ សជណ ថ្ងៃទី៣០ តុលា ២០២០
 11  RAT រតនគីរី
Rattanakiri
យោងលិខិត លេខ ៣៣០/២០ សជណ ថ្ងៃទី២៣ តុលា ២០២០
 12  SHV ព្រះសីហនុ
Sihanoukville
យោងលិខិត លេខ ៣២៧/២០ សជណ ថ្ងៃទី២៨ តុលា ២០២០
 13 SVR ស្វាយរៀង
Svay Rieng
យោងលិខិត លេខ ០៥២/២០ សជណ ថ្ងៃទី២៦ តុលា ២០២០  

 

 

 14  OMC ឧត្តរមានជ័យ
Otdar Meanchey
យោងលិខិតលេខ ៤៩៦/២០ សជណ ថ្ងៃទី៣០ តុលា ២០២០
 15  TKM ត្បូងឃ្មុំ
Tboung khmum
យោងលិខិត លេខ ៤២៩/២០ សជណ ថ្ងៃទី២៥ តុលា ២០២០

 

សូមទាក់ទងលោក Mr. Chhun Bunnara cbunnara@ncdd.gov.kh អំពីការផ្សព្វផ្សាយ និងនីតិវិធី

Mr. Chea Vanda vanda@ncdd.gov.kh សម្រាប់បណ្តឹង តវ៉ានានា។

លក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ ៖

លក្ខណៈវិនិច្ឆ័យដែលត្រូវការជាអប្បបរមាសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ មានដូចខាងក្រោម ៖

១. បទពិសោធន៍របស់អ្នកទទួលការ 
អ្នកទទួលការបានអនុវត្តកិច្ចសន្យាដែលមានលក្ខណៈប្រហាក់ប្រហែលចប់សព្វគ្រប់ និងប្រកបដោយគុណភាព យ៉ាងតិច២កិច្ចសន្យា សម្រាប់ប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យសុំចុះឈ្មោះក្នុង បញ្ជីឈ្មោះអ្នកទទួលការ។
២. សម្ភារៈបរិក្ខារ 
ត្រូវមានភស្តុតាងបញ្ជាក់អំពីភាពជាម្ចាស់នៃសម្ភារៈបរិក្ខារ។ ក្នុងករណីជួលសម្ភារៈបរិក្ខារ ត្រូវមានឯកសារ កិច្ចសន្យាជួលសម្ភារៈបរិក្ខារនោះ ជាភស្តុតាង។

 • អ្នកទទួលការប្រភេទទី១ ៖ ត្រូវមានឧបករណ៍លាយបេតុងមួយគ្រឿង ឧបករណ៍រំញ័របង្ហាប់បេតុងមួយ គ្រឿង និងមានស៊ីនភ្លើងមួយគ្រឿង។
 • អ្នកទទួលការប្រភេទទី២ ៖ ត្រូវមានរូឡូបង្ហាប់មួយគ្រឿង អ៊ិចស្កាវ៉ាទ័រមួយគ្រឿង ប៊ុលដូហ្ស័រ/នីវ៉េល័រ មួយគ្រឿង និងរថយន្តដឹកដីមួយគ្រឿង។
 • អ្នកទទួលការប្រភេទទី៣ ៖ ត្រូវមានឧបករណ៍ខួងអណ្តូងមួយកំប្លេ។

៣. បុគ្គលិកបច្ចេកទេស 
យ៉ាងហោចណាស់ត្រូវមានអ្នកគ្រប់គ្រងការសាងសង់មួយនាក់ដែលមានជំនាញបច្ចេកទេស និងមានបទពិសោធន៍ អនុវត្តការងារ យ៉ាងតិច២ឆ្នាំ នៃប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យស្នើសុំ។

នីតិវិធីវាយតម្លៃអ្នកទទួលការ

 • ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការដែលដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នក ទទួលការ។ បញ្ជីឈ្មោះនេះនឹងបិទផ្សាយនៅលើក្ដារព័ត៌មានរបស់សាលារាជធានី ខេត្ដ។ អ្នកទទួលការទាំងឡាយ ដែល បានដាក់ពាក្យសុំចុះឈ្មោះចូលក្នុងបញ្ជីឈ្មោះអ្នកទទួលការ ប៉ុន្តែមិនឃើញឈ្មោះនៅក្នុងបញ្ជីនេះ ត្រូវធ្វើការតវ៉ាទៅ អនុគណៈកម្មការបុរេលក្ខណសម្បត្ដិនៅក្នុងអំឡុងពេល១០ថ្ងៃធ្វើការ បន្ទាប់ពីការបិទផ្សាយ។
 • អនុគណៈកម្មការបុរេលក្ខណសម្បត្ដិ នឹងវាយតម្លៃសមត្ថភាពរបស់អ្នកទទួលការយ៉ាងតឹងរឹងបំផុត ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យ ដូចមានបរិយាយនៅក្នុងទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនេះ។ មិនមានលក្ខណៈ វិនិច្ឆ័យផ្សេងពីនេះត្រូវបានប្រើប្រាស់ឡើយ។
 • ទីចាត់ការផែនការនិងវិនិយោគនឹងពិនិត្យនូវរាល់ព័ត៌មានដែលអ្នកទទួលការបានបំពេញនៅក្នុងពាក្យសុំ និងចុះ ពិនិត្យដល់ការិយាល័យរបស់អ្នកទទួលការ ទីតាំងសម្ភារៈបរិក្ខារ និងទីតាំងគម្រោងយ៉ាងតិច០២ ទាក់ទងនឹងប្រភេទ អ្នកទទួលការ ដែលអ្នកទទួលការបានដាក់ពាក្យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលការបានផ្ដល់នៅក្នុងពាក្យសុំចុះ ឈ្មោះរបស់ខ្លួន។
 • ក្រុមប្រឹក្សាឃុំ សង្កាត់នឹងវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការទៅលើភាពស្មោះត្រង់ កិច្ចសហការ ភាពទាន់ពេលវេលានៃការអនុវត្ដគុណភាពការងារ និងការថែទាំលទ្ធផលគម្រោងរបស់អ្នកទទួលការ។ ព័ត៌មាននេះ នឹងគ្រាន់តែពិចារណាជាព័ត៌មានមូលដ្ឋាននៅពេលវាយតម្លៃអ្នកទទួលការប៉ុណ្ណោះ។ ព័ត៌មាននេះនឹងមិនប៉ះពាល់ដល់ ការវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការឡើយ លើកលែងតែងមានឯកសារកំណត់ត្រាជាលាយល័ក្ខណ៍អក្សរ កន្លងមក ដែលបង្ហាញយ៉ាងច្បាស់លាស់ថា សុចរឹតភាព និងការបំពេញការងារកន្លងមករបស់អ្នកទទួលការមិនអាច ទទួលយកបាន អ្នកទទួលការនោះអាចត្រូវបានបដិសេធចេញពីបញ្ជីឈ្មោះអ្នកទទួលការ។ ការបដិសេធអ្នកទទួលការ ចេញពីបញ្ជីឈ្មោះអ្នកទទួលការ ត្រូវអនុម័តដោយអភិបាលរាជធានី ខេត្ដ ដែលអ្នកទទួលការនោះ ចុះឈ្មោះក្នុងបញ្ជី ឈ្មោះអ្នកទទួលការ។
 • អ្នកទទួលការទាំងឡាយណាដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិតស៊ុំគ្រលំគ្នា ការក្លែងបន្លំ និងអំពីពុករលួយ ហើយចាប់ពីពេលដែលត្រូវបានដកសិទ្ធិជាផ្លូវការ អ្នកទទួលការនោះនឹងមិនត្រូវបានពិចារណាក្នុងការ បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកទទួលការឡើយ។
 • ទីចាត់ការផែនការនិងវិនិយោគនឹងបូកសរុបលទ្ធផលនៃការវាយម្លៃការអនុវត្ដការងាររបស់អ្នកទទួលការដែល រៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់។
 • ផ្អែកតាមរបាយការណ៍ត្រួតពិនិត្យលើលក្ខណៈវិនិច្ឆ័យ  របាយការណ៍នៃការចុះផ្ទៀងផ្ទាត់ជាក់សែ្តង និងរបាយការណ៍ វាយតម្លៃលើការបំពេញការងាររបស់អ្នកទទួលការ ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការ ដើម្បីដាក់ជូនអនុគណៈកម្មការបុរេលក្ខណសម្បត្ដិ ពិនិត្យនិងផ្តល់អនុសាសន៍។ រាជធានី ខេត្ត ត្រូវផ្ញើនូវឯកសារដែល អធិប្បាយអំពីដំណើរការនៃការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ មកលេខាធិការដ្ឋាន គ.ជ.អ.ប ឲបានមុនថ្ងៃទី០១ខែធ្នូ ដើម្បីពិនិត្យ និងផ្តល់អនុលោមភាពជាមុន មុននឹងដាក់ជូនអភិបាលរាជធានី ខេត្ដ ពិនិត្យ និងសម្រេច។
 • បញ្ជីឈ្មោះអ្នកទទួលការដែលបានអនុម័តដោយអភិបាលរាជធានី ខេត្ដ នឹងបិទផ្សាយនៅលើក្ដារព័ត៌មានសាលារាជធានី ខេត្ដ និងដាក់នៅគេហទំព័ររបស់ គ.ជ.អ.ប។ លើសពីនេះ បញ្ជីឈ្មោះអ្នកទទួលការទាំងអស់ក៏នឹងផ្សព្វផ្សាយ ដោយលេខាធិការដ្ឋានលើទំព័រសារពត៌មានជាភាសាខ្មែរចំនួន២លេខ។ បញ្ជីឈ្មោះអ្នកទទួលការនឹងត្រូវរៀបចំចងក្រង ជាសៀវភៅ រក្សាទុកនៅលេខាធិការដ្ឋាន គ.ជ.អ.ប នៅទីចាត់ការផែនការនិងវិនិយោគនៃសាលារាជធានី ខេត្ដ និងនៅសាលាឃុំ សង្កាត់។ អ្នកទទួលការអាចសុំមើល និងថតចម្លងនូវបញ្ជីឈ្មោះអ្នកទទួលការ។