យោងព្រះរាជក្រឹត្យ លេខនស/រកត/០៥២០/៥០៥ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ សមាសភាពនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ត្រូវបានកែសម្រួល និងបន្ថែមដូចខាងក្រោម៖

 

១. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន
២. ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន
៣. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន
៤. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​​​​ ជាអនុប្រធាន
៥. ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជាសមាជិក
៦. ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ជាសមាជិក
៧. ឯកឧត្តម អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្ត្រី ជាសមាជិក
៨. ឯកឧត្តម ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តី ជាសមាជិក
៩. រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិក
១០. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាសមាជិក
១១. រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាសមាជិក
១២. រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសមាជិក
១៣. រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាសមាជិក
១៤. រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាសមាជិក
១៥. រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាសមាជិក
១៦. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក
១៧. រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាសមាជិក
១៨. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ០៣រូប ជាសមាជិក
១៩. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១រូប ជាសមាជិក
២០. រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ០១រូប ជាសមាជិក
២១. តំណាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ០១រូប ជាសមាជិក
២២. ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ជាសមាជិកអចិន្ត្រៃយ៍