ស្វែងរក
សមាជិក គ.ជ.អ.ប.
យោងព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៨៣ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលមាត្រា២ មាត្រា១៨ និងមាត្រា១២ (ស្ទួន) នៃព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើត “គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” គ.ជ.អ.ប. មានសមាជិកចំនួន ២០ ក្រសួង ស្ថាប័ន ដូចខាងក្រោម៖
១. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | ជាប្រធាន |
២. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ជាអនុប្រធាន |
៣. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី | ជាអនុប្រធាន |
៤. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា | ជាអនុប្រធាន |
៥. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ | ជាអនុប្រធាន |
៦. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ | ជាអនុប្រធាន |
៧. ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ០១រូប | ជាអនុប្រធានអចិន្ត្រៃយ៍ |
៨. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី | ជាសមាជិក |
៩. រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ | ជាសមាជិក |
១០. រដ្ឋមន្ត្រីក្រសួងផែនការ | ជាសមាជិក |
១១. រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | ជាសមាជិក |
១២. រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | ជាសមាជិក |
១៣. រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ | ជាសមាជិក |
១៤. រដ្ឋមន្ត្រីក្រសួងសុខាភិបាល | ជាសមាជិក |
១៥. រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល | ជាសមាជិក |
១៦. រដ្ឋមន្ត្រីក្រសួងបរិស្ថាន | ជាសមាជិក |
១៧. រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន | ជាសមាជិក |
១៨. រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | ជាសមាជិក |
១៩. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ | ជាសមាជិក |
២០. រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម | ជាសមាជិក |
២១. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ០២រូប | ជាសមាជិក |
២២. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១រូប | ជាសមាជិក |
២៣. រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ០១រូប | ជាសមាជិក |
២៤. តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ០១រូប | ជាសមាជិក |
២៥. ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. | ជាសមាជិក ។ |
អនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. មានភារកិច្ចជួយប្រធាន គ.ជ.អ.ប. ក្នុងការសម្របសម្រួលជាមួយអនុគណៈកម្មាធិការនៃ គ.ជ.អ.ប. ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាដល់ការបំពេញបេសកកម្មរបស់ គ.ជ.អ.ប. ឱ្យមានប្រសិទ្ធភាព។