ឯកឧត្តម​​ សក់ សេដ្ឋា ទទួល​​ជួប​​ពិភាក្សា​​ការងារ​​​ជាមួយ​​​រដ្ឋលេខាធិការ​​ក្រសួង​​ការបរទេស​​នៃ​​សហព័ន្ធ​​ស្វីស​​​​​​​​

ក្រសួងមហាផ្ទៃ៖ ឯកឧត្តម សក់ សេដ្ឋា​ រដ្ឋមន្រ្តីស្តី​ទី​ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ ​Pascale BAERISWYL រដ្ឋលេខាធិការ ក្រសួងការបរទេសនៃ​សហព័ន្ធ​​​ស្វីស​​ចូលជួប​​សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនោះ ឯកឧត្តម សក់ សេដ្ឋា បានសម្ដែងនូវការអរគុណចំពោះ​រដ្ឋាភិបាលស្វីសដែលបានជួយដល់រាជ​រដ្ឋាភិបាល​កម្ពុជាលើវិស័យសុខាភិបាល តាមរយៈ​ការគាំទ្រថវិកាដល់មន្ទីរពេទ្យ​គន្ធបុប្ជា និងចំពោះការជួយគាំទ្រមកលើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក​  ហើយនឹង​បន្តជួយគាំទ្រដល់ការងារកំណែទម្រង់នេះ តាមរយៈធនាគារពិភពលោកដែលមានទឹកប្រាក់ប្រមាណជាង ៤លានដុល្លារអាមេរិក។

ឯកឧត្តមក៏បានស្នើសុំឱ្យរដ្ឋាភិបាលស្វីសជួយរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ព្រមទាំងគាំទ្រជំនួយបច្ចេកទេស ដើម្បីឱ្យកម្មវិធីនេះបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់