“បានមករស់នៅលើដីថ្មីនេះ ដូចខ្ញុំបានកើតម្តងទៀតអីចឹង!”

ខេត្តកំពង់ធំ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាសមាសធាតុសំខាន់មួយរបស់គម្រោងបែងចែកដីដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ នៅក្នុងទីតាំង​ដីសម្បទាន សង្គមកិច្ចទាំង១៤កន្លែង នៅក្នុងខេត្តគោលដៅទាំង៥ រួមមានខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ត្បូងឃ្មុំ និងក្រចេះ ដែលអនុវត្តគម្រោង LASED II។​ ជាក់ស្តែង សម្បទានិក​ចំនួន៧៧៦គ្រួសារ ដែលទទួលបាន​វិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលវត្ថុ​ កាលពីខែមីនា ឆ្នាំ២០១៨ បាននឹងកំពុងរស់នៅអាស្រ័យផល​លើដី​សម្បទានសង្គមកិច្ច ដែលពួកគាត់បានទទួល ស្ថិត​ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើនពីការអភិវឌ្ឍហេដ្ឋា​រចនា​​សម្ព័ន្ធ​នានារបស់គម្រោង។​

“អត់ផ្លូវ ដូចយកពលរដ្ឋទៅទុកចោលក្នុងព្រៃ អីចឹង” នេះជាការលើកឡើងរបស់លោក ប៉ែន តូ ដែលជាសមាជិកក្រុមប្រឹក្សាឃុំទីពោ ស្រុកសន្ទុក ខេត្ត​​កំពង់ធំ ដែលកាលពីមុនលោកជាប្រជាពលរដ្ឋ​ក្រីក្រ និងគ្មានដីនៅឃុំពីពោ បន្ទាប់មកលោក​ត្រូវ​បាន​ជ្រើស​រើសជាសម្បទានិកនៅឃុំទីពោ​តំបន់​១  និងធ្លាប់ជួយ​សម្របសម្រួល​ការងារគម្រោង LASED នៅដំណាក់​កាលសាកល្បង​ដែល​មានតួនាទីជាជំនួយការស្មៀនឃុំ។ លោក ប៉ែន តូ បានរៀបរាប់ទាំង​ទឹកមុខ​ស្ងួតថា “កាលពីមិនទាន់មានគម្រោង LASED ផ្លូវចូលទៅកាន់ទីតាំងដីនោះតូច ចូលតែ​រទេះគោ​មួយ​ស្ទើរតែមិនរួច ហើយការធ្វើដំណើរក៏ចំណាយ​ពេលយូរដែរ ពេលខ្លះត្រូវដេកពាក់កណ្តាល​​​ផ្លូវក៏​មាន​ តែពេលនេះ​ ទៅមក​ទីនោះ យើង​មិនបាច់ដេក​ផ្លូវទេ”។ លោកកំពុងនិយាយពីផ្លូវមេគ្រួស​ក្រហម​មួយខ្សែ​ប្រវែងជាង១១គីឡូម៉ែត្រ ដែលស្ថាបនា​ដោយ​គម្រោង LASED II ដែលតភ្ជាប់ពី​ផ្លូវ​គ្រួស​​​​ក្រហមរបស់ឃុំទីពោ ចូលទៅទីតាំង​ដីសម្ប​ទាន​​​​សង្គម​កិច្ច​។ លោកបាន​បន្ថែម​ថា ផ្លូវនេះមិន​ត្រឹម​តែ​បម្រើឱ្យការធ្វើ​ដំណើរ​របស់ប្រជា​ពលរដ្ឋ​ទៅ​កាន់​ទីតាំង​ដី​សម្បទានសង្គមកិច្ច​ប៉ុណ្ណោះទេ ថែម​ទាំង​​​​ជាផ្លូវ​ដែល​តភ្ជាប់​​ទៅឃុំផ្សេងៗ​ទៀត ហើយវាក៏បម្រើ​ជាប្រយោជន៍​ដល់ប្រជា​ពលរដ្ឋ​ទូទៅផងដែរ​។ លោក​បន្ថែមថា “ផ្លូវមេ​គ្រួសក្រហម​នេះ ជាផ្លូវ​សម្រាប់​ដឹកកសិផល ដឹកបញ្ជូនអ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះ​ទៅមណ្ឌល​សុខភាព និងងាយស្រួលក្នុងការធ្វើ​ទំនាក់ទំនង​គ្នាទៅវិញទៅមក”

បានមករស់នៅលើដីថ្មីនេះ ដូចខ្ញុំបាន​កើត​ម្តងទៀតអីចឹង! នេះជាការលើកឡើងរបស់…

សូមទាញយកអត្ថបទទាំងមូលខាងក្រោម៖

Result Story-Infrastructure Development-Tipo-June 2018_Final

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់