ឯកឧត្តម សក់ សេដ្ឋា ​​រដ្ឋលេខាធិការប្រចាំការ​​ក្រសួងមហាផ្ទៃ​អញ្ជើញ​ជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំដើ​ម្បី​ពិនិត្យពិភាក្សាលើ​​សេចក្តីព្រាងអនុក្រឹត្យ​​ស្តីពី រចនាសម្ព័ន្ធ និងមុខងារ​​របស់រដ្ឋបាល​ក្រុង ស្រុក​​

រាជធានីភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានអង្គភាពចំណុះលេខាធិការដ្ឋាន គជអប និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រី តំណាងស្ថាប័នជំនាញពាក់ព័ន្ធប្រមាណជាង ៥០រូប។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពីរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុកដែលកិច្ចប្រជុំលើកយកមកពិនិត្យ និងពិភាក្សានាពេលនេះមានចំនួន៦ជំពូក និងចែកចេញជា ៦៧មាត្រា។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់