រដ្ឋបាលខេត្តស្ទឹងត្រែងបើកវគ្គ​ទម្រង់​ទិសស្តីពី ​​ការគ្រប់គ្រងរដ្ឋបាល​​តាមបែបវិម្ឈការ​​សម្រាប់ក្រុមប្រឹក្សា​​ខេត្តដែល​​ជាប់ឆ្នោតថ្មីៗ​​ នៅអាណត្តិទី៣​​​

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានបើកវគ្គទម្រង់ទិសស្តីពី ​​​ការគ្រប់គ្រងរដ្ឋបាលតាម​​​បែបវិម្ឈការសម្រាប់ក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មីៗ​​​ក្នុងការបោះឆ្នោត​ជ្រើសរើស​​​​​​​ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ​​នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព​​​ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ហឿ សាយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដើម្បីទម្រង់ទិសដល់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ដែល មកពីខេត្តចំនួន ៦ រួមមាន៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ឧត្តមមានជ័យ ស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ ដែលបានរៀបចំឡើងនា​ពេល​នេះ គឺជាវគ្គពិសេសមួយសម្រាប់ផ្តល់នូវចំណេះដឹងសម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាអាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើត ជំរុញ និងធ្វើ៎ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើក​កម្ពស់គុណភាព​​​​​ជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច ឲ្យកាន់តែប្រសើរ ប្រកបដោយសុខុមាលភាព វិបុលភាព និងសុខក្សេមក្សាន្ត៕រម្យ

ប្រភព៖ ខេត្តស្ទឹងត្រែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់