មហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាល​ខេត្តសៀម​រាប សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប បាន​បេីកមហាសន្និបាតអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាព ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ ចៅសង្កាត់ ព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវីល និងប្រតិភូអមដំណេីរប្រធានសម្ព័ន្ធភាព ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលការរៀបចំមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប នេះមានរយះពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០១៩។

មហាសន្និបាតអាណត្តិទី៣ របស់សមាគម ក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប នាឱកា ស នេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់លោក លោកស្រី សមាជិក សមាជិកាក្រុម ប្រឹក្សា ក្រុ ង ស្រុក ឃុំ-សង្កាត់ នៅក្នុងខេត្តសៀមរាបរបស់យើង ក្នុងការបន្តនូវ ចីរភាពដល់ អង្គការ មួយ ដែល ជាតំណាង សម្លេង និង ការពារ ផល ប្រយោជន៍ រួម ក្នុងការលើក កម្ពស់ គុណភាព នៃ ជីវភាពរស់នៅ និង សុខុមាល ភាព របស់ ប្រជា ពលរដ្ឋ តាម រយៈ អភិបាលកិច្ច តាមបែប វិមជ្ឈការ និង វិសហ មជ្ឈការ និងដើម្បីអភិវឌ្ឍ សមត្ថភា ព និង បង្កើន ប្រសិទ្ធភាព នៃ ការ ផ្តល់ សេវាសាធារណៈ ដល់ ប្រជា ពល រដ្ឋ នៅមូលដ្ឋាន ហេីយក៏ជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផល ដែល ខ្លួន សម្រេច បាន ក្នុងការលើកកម្ពស់សមត្ថភាព និង ការពារ ផល ប្រយោជន៍ស្របច្បាប់ របស់ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងសមាជិក ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នៅ ក្នុង ខេត្តសៀមរាប បន្ទាប់ពីត្រូវ បានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី២ បង្កើត សមាគម កាលពីថ្ងៃទី២១-២២ ខែ មេសា ឆ្នាំ២០១៤កន្លងទៅនេះ។

ជាមួយគ្នានេះដែរ មហាសន្និបាតអាណត្តិទី៣ រៀបចំឡើងក្នុងគោល បំណង សំខាន់ គឺពិនិត្យកែ សម្រួ ល និង អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ សមាគម និង ដំណើរ ការ បោះ ឆ្នោតជ្រើសរើសអង្គ អភិបា ល កិច្ច របស់សមាគមសម្រាប់ អាណត្តិទី៣ មានជាអាទិ៍ ប្រធាន-អនុប្រធាន សមាជិក ក្រុម ប្រឹក្សា និង សមាជិក គណៈកម្មា ធិការ ប្រតិបត្តិសមាគម ។ អ្វីដែលសំខាន់ទៀតនោះ នៅ ពេលបញ្ចប់មហាសន្និបាតនេះ ក៏នឹងមាន កិច្ច ប្រជុំ សមាគម ក្រុម ប្រឹក្សា លើក ទី១ របស់សមាគមអាណត្តិទី៤៕

ប្រភពពីរដ្ឋបាលខេត្តសៀមរាប

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់