រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចុប្រជុំបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់នៅក្នុងខេត្តព្រះសីហនុ

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារ តាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់នៅក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ និងមានការ ចូលរួមពីអភិបាលក្រុង អភិបាលស្រុក ប្រធានមន្ត្រី និងអង្គភាពពាក់ព័ន្ធ។

តាមសេចក្តីសម្រេចលេខ ០៦០/១៩សសរ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីបង្កើនក្រុមការងារតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់នៅទូទាំងខេត្តព្រះសីហនុ ដែលមានសមាសភាពចំនួន១៧រូប ក្នុងនោះលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ជាប្រធានក្រុមការងារ  ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំដល់ម្ចាស់ការដ្ឋានសាងសង់ ក្នុងខេត្តព្រះសីហនុ ឱ្យមានគុណភាព តាមលក្ខណៈបច្ចេកទេស ស្របតាមលិខិតបទ ដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ ក្នុងការចុះត្រូតពិនិត្យ បទដ្ឋានបចេ្ចកទេសសំណង់ បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់តាមការដ្ឋាន សំណង់ទូទាំងខេត្តព្រះសីហនុ តាមដានអនុវត្តន៍ជាប្រចាំរបស់ការដ្ឋានសំណង់ ទូទាំងខេត្តព្រះសីហនុ។ ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ចុះតាមដាន និងត្រួតពិនិត្យក្នុងដែនសមត្ថកិច្ចសាមី នូវរាល់ការដ្ឋានសំណង់ កម្រិតទទួលខុសត្រូវថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងរាយការណ៍ជាប្រចាំមកក្រុមការងារតាមដាន និងត្រូតពិនិត្យ ការដ្ឋានសំណង់ទូទាំងខេត្តព្រះសីហនុ ចាត់វិធានការរដ្ឋបាលចំពោះការដ្ឋានសំណង់ណា ដែលសាងសង់ខុសបច្ចេកទេសធ្ងន់ធ្ងរ ក្រុមការងារមានសិទ្ធិណែនាំឱ្យម្ចាស់ការដ្ឋាន ពន្លឿនលិខិតអនុញ្ញាតសាងសង់ ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ តាមទំហំការងារជាក់ស្តែង និងធ្វើរបាយការណ៍ជូនគណៈអភិបាលខេត្តព្រះសីហនុ និងស្នើសុំមតិដឹកនាំអនុវត្តន៍ការងារបន្ត ដើម្បីបំពេញភារកិច្ចតាមការ ប្រគល់ពីអភិបាលខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ប្រធានក្រុម និងសមាជិកទាំងអស់ និងបំពេញការងារតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់នៅទូទាំងខេត្តព្រះសីហនុ និងបំពេញ ការងារដោយការទទួល ខុសត្រូវបានលទ្ធផលល្អ ក្នុងដែនសមត្ថកិច្ចសមី របស់ក្រុង ស្រុកជាក់ជាមិនខាន។

ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា៕

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់