សេចក្តីសម្រេចលេខ ០០១/១៩ ស.ស.រ ស្តីពី ការដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា នៅក្នុងបញ្ជីខ្មៅ

រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីសម្រេចលេខ ០០១/១៩ ស.ស.រ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា នៅក្នុងបញ្ជីខ្មៅ។ រដ្ឋបាលខេត្តព្រះវិហារបាន​សរសេរ​បញ្ជាក់ក្នុងប្រការ១ ថា ត្រូវបានដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា ដែលមានប្រធានឈ្មោះ ញ៉ែម ចិន្តា កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៦១៥៩៤២១៤​ ឱ្យស្ថិតនៅក្នុងបញ្ជីខ្មៅ​អ្នកទទួល​​ការសំណង់​​ ចាប់ពីថ្ងៃចុះហត្ថលេខាជារៀងរហូត ដោយសារក្រុមហ៊ុននេះមិនបានមកចុះកិច្ចសន្យាគម្រោងមូលនិធិ​​​ឃុំ តាមការជូនដំណឹង​​​របស់រដ្ឋបាលឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមអានសេចក្តីសម្រេចលេខ ០០១/១៩ ស.ស.រ ស្តីពី ការដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា នៅក្នុងបញ្ជីខ្មៅ ដូចខាងក្រោម៖

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់