កិច្ចប្រជុំស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់ គ.ជ.អ.ប

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំអំពី ការរៀបចំសេចក្តី​​ព្រាងលទ្ធរំពឹងទុក និងសកម្មភាពនៃផែន​ការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៩ នៃផអ៣ ទី៣ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសមាសភាព​​ឯកឧត្តមអនុប្រធាន​​លេខាធិការដ្ឋាន​​ គ.ជ.អ.ប ​​ឯកឧត្តមប្រធានអង្គភាព ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោកជំទាវ តំណាងប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និង​​​វិសហមជ្ឈការ​​​ក្រសួង ស្ថាប័ន លោក លោកស្រី និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ៥០រូប។

អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD)នៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំនេះឡើង​ក្នុងគោលបំណង​​ណែនាំអំពី ការរៀបចំសេចក្តីព្រាង​​លទ្ធផលរំពឹងទុក និងសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ នៃផអ៣ទី៣។

នៅក្នុងកិច្ចប្រជុំ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញអំពី វឌ្ឍនភាព និងបញ្ហាប្រឈមួយចំនួន អំពីការអនុវត្តសកម្មភាពនៃផែន​ការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងកំណត់ផែនសកម្មភាពសម្រាប់បន្តអនុវត្តនៅក្នុងត្រីមាសទី៤។ លើសពីនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនទៀត រួមមាន បទបង្ហាញស្តីពី សេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកនៃ ផ.ស.ថ. ឆ្នាំ២០១៩ របស់ គ.ជ.អ.ប, ការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកឆ្នាំ២០១៩, ការណែនាំអំពីការរៀបចំ ផ.ស.ថ. ឆ្នាំ២០១៩ របស់ក្រសួង ស្ថាប័ន និងបទបង្ហាញអំពីការរៀបចំសៀវភៅទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៨របស់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់