សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PID)ថ្នាក់រាជធានី ខេត្ត

ខេត្តក្រចេះ៖ នៅព្រឹក ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​​​​សម្រាប់​​​ការអភិវឌ្ឍ​​​​តាមបែប​ប្រជាធិបតេយ្យ​​​​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ​សិក្ខាសាលា​បណ្តុះ​បណ្តាលស្តីពី ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (Project Implementation Database) ក្នុងគោលបំណង​​​គាំទ្រ និងលើកកម្ពស់​​​​ការអនុវត្ត​​​ប្រព័ន្ធទិន្នន័យព័ត៌មាននៃការអនុវត្ត​គម្រោង​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ​​​​​​​ឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល​​​ដែលប្រព្រឹត្តឡើងនៅទីរួមខេត្តក្រចេះ កញ្ញា ផាន ស្រីរ័ត្ន តំណាងឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានការិយាល័យព័ត៌មា​ន​វិទ្យា នៃលេខាធិការដ្ឋានគ.ជ.អ.ប បានស្វាគមន៍លោក លោកស្រីជាមន្រ្តីបង្គោលប្រព័ន្ធ​ទិន្ន័យ​ថ្នាក់​រាជធានី ​ខេត្តប្រមាណ ៦០រូបដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ​ប្រព័ន្ធទិន្ន័យ​នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នាឱកាសនេះ។

កញ្ញា ផាន ស្រីរ័ត្ន បានថ្លែងថា ដើម្បីធានា និងរក្សានិរន្តភាពប្រព័ន្ធទិន្ន័យនៅរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​​លេខាធិការដ្ឋានគ.ជ.អ.ប បានស្នើសុំឱ្យមានការចាត់តាំងមន្រ្តី​បង្គោលថ្មីដែល​ទទួលបន្ទុកប្រព័ន្ធទិន្ន័យ​នីមួយៗ​ថ្នាក់រាជធានី ខេត្ត។ កញ្ញាបានបន្ថែមថា សម្រាប់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ​លេខាធិការដ្ឋាន គ.ជ.អ.ប មិនមែនមានតែប្រព័ន្ធទិន្ន័យ PID តែមួយនោះទេ គឺយើងមានប្រព័ន្ធទិន្ន័យសរុបចំនួន០៧ រួមមាន៖

  • ប្រព័ន្ធទិន្នន័យផែនការ ថវិកាប្រចាំឆ្នាំ (NAD)

  • ប្រព័ន្ធទិន្នន័យ​​​​គ្រប់គ្រង​​​សារពើ​ភណ្ឌថ្នាក់ជាតិ (NID)

  • ប្រព័ន្ធទិន្នន័យ​​​ការអនុវត្ត​​​គម្រោងឃុំ សង្កាត់ (PID)

  • ប្រព័ន្ធទិន្នន័យ​​​​​ការប្រកាសដេញថ្លៃគម្រោង ក្រុង ស្រុក (DMK Bid)

  • ប្រព័ន្ធទិន្នន័យ​​​ការប្រកាសដេញថ្លៃ​​​គម្រោង​​ ឃុំ សង្កាត់ (CS Bid)

  • ប្រព័ន្ធទិន្នន័យ​​​តាមដាន​​​ និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ (DMK M&E)

  • ប្រព័ន្ធទិន្នន័យ​​​ត្រួតពិនិត្យ តាមដានការអនុវត្ត​​​សកម្មភាព​​​​​គណនេយ្យភាពសង្គម (ISAF M&E Database System)។

លើសពីនេះទៀត កញ្ញាបានរំលឹកថា លេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានរៀបចំវគ្គបណ្តុះបណ្តាលប្រព័ន្ធ​ទិន្ន័យទាំង០៧ ជូនដល់លោកលោកស្រីមន្រ្តីបង្គោលទទួលបន្ទុកប្រព័ន្ធទិន្ន័យ កាលពីថ្ងៃ២៧​ ដល់៣១

ខែសីហា នៅខេត្តកំពង់ចាម។ ដោយឡែក វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្ន័យកា​រអនុវត្ត​គម្រោង​មូលនិធិ​ឃុំសង្កាត់នាឱកាសនេះ ក្នុងគោលបំណងរំលឹក ក៏ដូចជាបន្ថែមការយល់ដឹងដល់លោក លោកស្រីឱ្យ​កាន់​តែច្បាស់ និងលម្អិតបន្ថែមទៀត។

 

កញ្ញា ផាន ស្រីរ័ត្ន បានបញ្ជាក់ថា៖ប្រព័ន្ធទិន្ន័យទាំងអស់​នេះ គឺរៀបចំឡើងដើម្បី​ជួយ​សម្រួល​ដល់​ការងារលោក លោកស្រីក្នុងការតាមដាន​​​ព័ត៌មាន​គម្រោង ព័ត៌មាន​របស់កិច្ចសន្យា៕ល៕ នៅពេលដែលថ្នាក់ដឹកនាំលោកត្រូវការតាមដានពីវឌ្ឍនភាពគម្រោង​​​គឺ ​យើងអាចពិនិត្យ (Check) ជូនគាត់បាន​ភ្លាម​ដោយមិនចាំបាច់ចំណាយពេល​ទៅ​ស្វែង​រកឯកសារ (​Hard copy)”។

 

ឆ្លៀតក្នុងឱកាសនេះ កញ្ញាបានលើកទឹកចិត្តមន្ត្រីបង្គោលទាំងអស់ឱ្យ​សាកសួរ​ទៅគ្រូឧទ្ទេសថ្នាក់ជាតិ​ប្រសិនមានជួបបញ្ហាប្រឈមផ្សេងៗ ទាក់ទងទៅបច្ចេកទេស​ក្នុងការបញ្ចូល ឬមិនច្បាស់ត្រង់កន្លែង​ណាមួយ។ ជាងនេះទៀត កញ្ញាបានសំណូមពរដល់លោកគ្រូឧទ្ទេសថ្នាក់ជាតិជួយពន្យល់ឱ្យលម្អិត​និងស៊ី​ជម្រៅជូនដល់​សិក្ខាកាម ដើម្បីឱ្យពួកគាត់អាចបញ្ចូលទិន្ន័យបានត្រឹមត្រូវ និងទាន់ពេលវេលា។

 

ជាចុងបញ្ចប់ កញ្ញាបានជូនពរឱ្យសិក្ខាសាលា​ដែល​រៀបចំ​ឡើងរយៈពេល​០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះមាន​លទ្ធផលពិភាក្សាយ៉ាងផុលផុស​ពីសំណាកការចូលរួមយោបល់របស់​សិក្ខាកាមទាំងអស់។

សូមជម្រាបជូនថា ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងឃុំសង្កាត់ (Project Implementation Database) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣។ PID ជាប្រភេទ Desktop Application ប្រើកម្មវិធី MS Access សម្រាប់កត់ត្រាគម្រោងមូលនិធិឃុំសង្កាត់ កម្មវិធីនេះបង្កើតឡើង សម្រាប់ឱ្យអង្គភាព រដ្ឋបាល មូលដ្ឋាន និងទីប្រឹក្សាពាក់ព័ន្ធនានា កត់អំពី ការដេញថ្លៃ លទ្ធផលនៃកិច្ចសន្យា ការផ្ទៀតផ្ទាត់ និងគម្រោង ដែលមិនមានភាពប្រក្រតីនានា សម្រាប់ធ្វើការពិនិត្យឡើងវិញ។ ការបញ្ចូលទិន្នន័យធ្វើឡើងតាមប្រព័ន្ធ Internet នៅថ្នាក់ខេត្ត រាជធានី តាមរយៈអាសយដ្ឋាន http://db.ncdd.gov.kh/pid

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់