ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​​​ពិភាក្សា ដើម្បីកំណត់ធនធាន​ជាក់លាក់​​​សម្រាប់ផ្ទេរ​​​ភ្ជាប់​​នឹងមុខងារ​​​ទៅឱ្យ​​​​រដ្ឋបាល​​ក្រុង ស្រុក

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ៤ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ​​កិច្ចប្រជុំពិភាក្សា​​​ ដើម្បីកំណត់​​​ធនធា​​ជាក់លាក់​​សម្រាប់ផ្ទេរភ្ជាប់​​​​​នឹងមុខងារ​​​ទៅឱ្យ​​រដ្ឋបាលក្រុង ស្រុក ក្រោម​អធិបតីឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានសមាសភាពអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកនាង កញ្ញាដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួង ស្ថាប័នកំណែទម្រង់របស់រាជរដ្ឋាភិបាលសរុបចំនួនប្រមាណ ៦០រូប។

កិច្ចប្រជុំពិភាក្សាដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប មានគោលបំណង គឺដើម្បី​​​ធានាថា រដ្ឋបាលក្រុង ស្រុក​​​​ក្នុងរចនាសម្ព័ន្ធថ្មី​​​​​​របស់ខ្លួនមានធនធាន​​​​សមស្របសម្រាប់ការគ្រប់គ្រង​​​​​ ចាត់ចែង អនុវត្តមុខងារ​​​​​ដែលបានផ្ទេរ​​​ពីក្រសួងពាក់ព័ន្ធនានាឱ្យ​មានប្រសិទ្ធភាព​​​​​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់