កិច្ចប្រជុំស្តីពីការណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ នៃផអ៣ទី៣

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងផែនការ​សកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៩ នៃផែនការអនុវត្តបីឆ្នាំ (ផអ៣) ដំណាក់កាលទី៣នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសមាសភាព ឯកឧត្តមប្រធានអង្គភាព PMSD ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីទទួលបន្ទុកអនុវត្ត​​​ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ ផអ៣ ​ប្រមាណ ៦០រូប។

អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD)នៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំជាមួយ​​​មន្ត្រីទទួលបន្ទុកអនុវត្ត ផ.ស.ថ នៃផអ៣ទី៣រាជធានី ខេត្តឡើង ​ក្នុងគោលបំណង​​ណែនាំអំពី ការរៀបចំសេចក្តីព្រាង​​លទ្ធផលរំពឹងទុក និងសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ នៃផអ៣ទី៣។

នៅក្នុងកិច្ចប្រជុំនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញអំពី វឌ្ឍនភាព និងបញ្ហាប្រឈមួយចំនួន អំពីការអនុវត្តសកម្មភាពនៃផែន​ការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងកំណត់ផែនសកម្មភាពសម្រាប់បន្តអនុវត្តនៅក្នុងត្រីមាសទី៤។ លើសពីនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនទៀត រួមមាន បទបង្ហាញស្តីពី សេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកនៃ ផ.ស.ថ. ឆ្នាំ២០១៩ របស់ គ.ជ.អ.ប, ការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកឆ្នាំ២០១៩ និងការណែនាំអំពីការរៀបចំ ផ.ស.ថ. ឆ្នាំ២០១៩របស់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ជាដើម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់