សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ សន្និបាតនេះ នឹងពិនិត្យលទ្ធផលសម្រេចបានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ រួមមាន៖
• ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ
• ការគ្រប់គ្រងដែនដី
• ការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
• ការងារសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ
• ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ
• ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
• ការងារអត្តសញ្ញាណកម្ម
• ការងារអន្តោប្រវេសន៍
• ការងារពន្ធនាគារ
• ការងារទទួលដោះស្រាយបណ្ដឹង ការចុះអធិការកិច្ច និងការចុះតាមដានសេចក្ដីជូនដំណឹង
• ការងារសវនកម្មផ្ទៃក្នុង
• ការងារបណ្ឌិត្យសភានគរបាលកម្ពុជា
• ការងារភស្តុភារ និងហិរញ្ញវត្ថុ
• ការងារទំនាក់ទំនងអន្តរជាតិ
• និងការងារអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះ មានទិសដៅយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ត្រូវបានអង្គសន្និបាតដាក់ចេញសម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៩នេះ រួមមាន៖​ ទី១​ បន្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សារណៈ,​ ទី២​ ជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៣ខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ​និងខិតខំដោះស្រាយ​បញ្ហាប្រឈម​នានា​ប្រកបដោយយុត្តិធម៌ តម្លាភាព ទាន់ពេលវេលា អត់ធ្មត់ខ្ពស់ បញ្ចៀសអំពើហិង្សា និងទី៤​ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព…៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់