ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន រដ្ឋខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំពិភាក្សា សម្រាប់ត្រៀមរៀបចំវេទិកាពិគ្រោះយោបល់ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការ សង្គម ស៊ីវិលលើកទី៣ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលនានា។

សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកា ស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាពេលកន្លងមក ពោលគឺពិនិត្យអំពី លទ្ធផលដែលបានអនុវត្តតាមស្មារតីក្នុងវេទិកា លើកទី២ កន្លងមក។

គួរបញ្ជាក់បន្ថែមដែរថា ដោយសារវេទិកានេះ ចំនួនអ្នកចូលរួមមានកំណត់ ដូច្នេះសមាគម អង្គការមិនមែនរដ្ឋា ភិ បា ល ក្នុងស្រុកចំនួន៣០០ នាក់ប៉ុណ្ណោះ ដែលនឹងត្រូវផ្តល់អទិភាព តាមរយៈ ការចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់