រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងឯកសារពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ទីប្រឹក្សា ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង៕

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់