អភិបាល​ខេត្តកំពត ជំរុញអាជ្ញាធរ​ក្រុង ស្រុក រៀបចំសោភណភាពអនាម័យបរិស្ថានក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំអបអរពិធីបុណ្យសមុទ្រឆ្នាំ២០១៩

ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពតបានមានមតិ​ណែនាំក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ​ក្រុង ស្រុកទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ត្រូវបង្កើនការចូលរួមឱ្យបានព្រមគ្នា ពិសេស ពាក់ព័ន្ធលើបញ្ហា​ការងាររៀបចំសោភណភាពអនាម័យសម្អាតបរិស្ថាន ក្រុងកំពត ដើម្បីត្រៀមរៀបចំអបអរពិធីបុណ្យសមុទ្រជុំទី២ លើកទី៨ ឆ្នាំ២០១៩ ដែលខេត្តកំពតត្រូវ ទទួលធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានការគាំទ្រនិងលទ្ធផលជោគជ័យ។​
ការក្រើនរម្លឹកណែនាំដូច្នេះខណៈ ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​គណៈ​​អភិបាល​ខេត្ត​ប្រចាំ​ខែសីហា ​ឆ្នាំ​២០១៩​ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៩ ដែលមានការចូលរួម​ជាសមាជិកអង្គប្រជុំពីសំណាក់ លោក​ លោកស្រី​ ជា​អភិបាល​រងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញខេត្ត អង្គភាពកម្លាំងកងឯកភាពឈរជើង ក្នុងភូមិសាស្ត្រខេត្តព្រមទាំងអាជ្ញាធរ​ក្រុង ស្រុកសរុបប្រមាណ៧២នាក់។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់