ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី​ “វឌ្ឍនភាពនៃការបង្ការ​ និងទប់ស្កាត់ផលប៉ះពាល់នៃការប៉ះពាល់នៃការប្រេីប្រាស់គ្រឿងស្រវឹង”​

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១៩​ នេះ នៅក្នុងសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ​ លេខាធិការដ្ឋាន​ គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី​ “វឌ្ឍនភាពនៃការបង្ការ​ និងទប់ស្កាត់ផលប៉ះពាល់នៃការប៉ះពាល់នៃការប្រេីប្រាស់គ្រឿងស្រវឹង”​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ង៉ាន់ ចំរេីន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានលេខាធិការដ្ឋាន​ គ.ជ.អ.ប​ និងមានការចូលរួមតំណាងពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម​ ក្រសួងកិច្ចការនារី​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ ក្រសួងព័ត៌មាន​ ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ អគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការសង្គមស៊ីវិល​ និងអង្គការដៃគូមួយចំនួនសរុប​ ៤៥រូប​ ( ស្ដ្រី​ ០៧រូប​ )។

កិច្ចប្រជុំនេះមានគោលបំណ​ង​ ដេីម្បីពន្លឿន​ និងជម្នះឧបសគ្គរបស់រាជរដ្ឋាភិបាលចំពោះកង្វល់អំពី គ្រោះថ្នាក់នានាដែលបង្កឡេីងដោយការសេពគ្រឿងស្រវឹង​ ដោយធ្វេីយ៉ាងណាឱ្យមានវិធានការនានានូវការលេីកកម្ពស់សុខុមាលភាព សុខដុមនីយកម្ម​ សន្តិសុខសង្គម​ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​ និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលដ្ឋកាន់តែប្រសេីរ៕

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់