គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

កិច្ច​ប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ស្ដី​ពី ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​មើល​ឡើង​វិញ​អំពី ការ​ប្រើប្រាស់​ធនធាន​សមាសភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូល​និធិ​ក្រុង ស្រុក

រាជធានី​ភ្នំពេញ៖ ក្រុមការងារ​អន្តរ​ក្រសួង​សិក្សា​រួមគ្នា​លើ​ការពិនិត្យ​មើល​ឡើង​វិញ​អំពី ការប្រើប្រាស់​ធនធាន​​សមាស​ភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូល​និធិ​ក្រុង ស្រុក បាន​រៀបចំ​កិច្ច​ប្រជុំ​រួមគ្នា​ស្ដី​ពី ការពិនិត្យ មើល​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​មើល​ឡើង​វិញ​អំពី ការ​ប្រើប្រាស់​ធនធាន​សមាសភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូល​និធិ​ក្រុង ស្រុក នៅ​សាល​ប្រជុំ​អគារ​រដ្ឋបាល​ក្រុង ស្រុក (អគារ D) នៃ​ក្រសួង​មហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៧។

ក្រុម​ការងារ​អន្តរ​ក្រសួង​ដែល​បាន​ចូលរួម​មាន​សមាសភាព​ចំនួន ១៨រូប ក្នុង​នោះ រួមមាន លោក​ប្រធាន​នាយកដ្ឋាន លោក​អនុ​ប្រធាន​នាយកដ្ឋាន លោក​អនុប្រធាន​អង្គភាព លោក​ប្រធាន​ការិយាល័យ ទីប្រឹក្សា​គម្រោង និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​រតនាគារជាតិ លេខាធិការដ្ឋាន គ...ប និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ។

កិច្ចប្រជុំ​មាន​គោល​បំណង​ពិនិត្យ និង​ពិភាក្សា​រួមគ្នា​លើ​ការ​ប្រើប្រាស់​ធនធាន​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ក្រុង ស្រុក​គោលដៅ​ដែល​បាន​ប្រើប្រាស់​ធនធាន​ដែល​មាន​សម្រាប់​ការអភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ក្នុង​នោះ រួមមាន គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន គម្រោង​ការងារ​រដ្ឋបាល​ក្រុង ស្រុក  ការ​ចំណាយ​លើ​បន្ទុក​បុគ្គលិក និង​ការ​ចំណាយ​ប្រតិបត្តិការ​រដ្ឋបាល ជាដើម។

បន្ថែម​លើស​ពី​នេះ ក្រុមការងារ​ក៏​បាន​ធ្វើ​ការសិក្សា​ពិនិត្យ​មើល​រួមគ្នា​លើ​ការ​យល់​ដឹង​របស់​មន្ត្រី​សាលាក្រុង សាលា​ស្រុក​លើ​នីតិវិធី​នៃ​ការ​កសាង​ផែនការ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ដែល​មាន​ឥទ្ធិពល​ដល់​ការសម្រេចចិត្ត​លើ​ការ​ប្រើប្រាស់​​ធនធាន​សមាស​ភាគ​​អភិវឌ្ឍន៍​​មូលដ្ឋាន​ផង​ដែរ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ឡើង​ថែម​ទៀត។

ក្រោយ​ពី​ពិនិត្យ​សិក្សា​លើ​លទ្ធផល​ស្រាវជ្រាវ​រួច ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​កំណត់​កត្តា​បញ្ហា និង​នីតិវិធី​ដោះ​ស្រាយ​នានា ក្នុង​នោះ រួមមាន ការ​កសាង​ផែនការ ការរៀបចំ​ថវិកា ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ កិច្ច​លទ្ធកម្ម ការ​ទូទាត់ និង​ការ​ណែនាំ​ផ្សេងៗ ដើម្បី​ធ្វើ​របាយការណ៍​សង្ខេប​ស្ដី​ពី ការ​សិក្សា​លើ​ការ​ប្រើប្រាស់​ធនធាន​នៃ​សមាសភាគ​​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលដ្ឋាន​ក្រុង ស្រុក ដាក់​ជូន​លេខាធិការដ្ឋាន គ...ប ពិនិត្យ​សម្រេច និង​ដោះស្រាយ នា​ពេល​ខាងមុខ។

សូម​បញ្ជាក់​ថា លេខាធិការដ្ឋាន គ...ប បាន​សម្រេច​បង្កើត​ក្រុមការងារ​សិក្សា​រួមគ្នា​ក្នុង​ការពិនិត្យ​មើល​ឡើង​វិញ​អំពី ការ​ប្រើប្រាស់​ធនធាន​សមាសភាគ អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង ស្រុក តាមរយៈ​សេចក្ដី​សម្រេច​លេខ ០៧៥ សសរ/...ប ចុះថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៧។ ក្រុម​ការងារ​អន្តរ​ក្រសួង​​បង្កើត​ឡើង​ក្នុង​គោល​បំណង​សិក្សា​រួមគ្នា​ក្នុង​ពិនិត្យ​មើល​ឡើង​វិញ​អំពី ការ​ប្រើប្រាស់​ធនធាន​សមាសភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូល​និធិ​ក្រុង ស្រុក។ សូម​បញ្ជាក់​ផង​ដែរ មូល​និធិ​ក្រុង ស្រុក ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ ៣៦អនក្រ.បក ចុះថ្ងៃទី០៧ ខែ​មីនា ឆ្នាំ២០១២ ស្ដី​ពី ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​មូល​និធិ​ក្រុង ស្រុក៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់