វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​បណ្ណាល័យ​ គ.ជ.អ.ប

ភ្នំពេញ ១ កក្កដា ២០១៣៖ ក្រុមការងារវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ចំនួនប្រមាណ៣០នាក់ (ស្រី១១នាក់) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ បានធ្វើទស្សនកិច្ចសិក្សានៅបណ្ណាល័យ គ.ជ.អ.ប ដើម្បីសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ និងបង្កើនចំណេះដើម្បីយកទៅចែករំលែកបន្តដល់មន្ត្រីរដ្ឋបាលថ្នាក់ ក្រោមជាតិ…

ភ្នំពេញ ១ កក្កដា ២០១៣៖ ក្រុមការ

ងារវិទ្យាស្ថានតស៊ូមតិ និងគោល

នយោបាយ (API) ចំនួនប្រមាណ៣០

នាក់ (ស្រី១១នាក់) កាលពីថ្ងៃទី២៨ ខែ

មិថុនា ឆ្នាំ២០១៣ បានធ្វើទស្សនកិច្ច

សិក្សានៅបណ្ណាល័យ គ.ជ.អ.ប ដើម្បី

សិក្សាស្វែងយល់ ដកស្រង់បទ

ពិសោធន៍ និងបង្កើនចំណេះដើម្បីយក

ទៅចែករំលែកបន្តដល់មន្ត្រីរដ្ឋបាល

ថ្នាក់ក្រោមជាតិ ដូចជាក្រុមប្រឹក្សាឃុំ

សង្កាត់ និងក្រុមប្រឹក្សាស្រុកនៅតាម

បណ្ដាខេត្តគោលដៅនានា។

វិទ្យាស្ថាន API គឺជាអង្គការមិនមែន

រដ្ឋាភិបាលដែលកំពុងធ្វើការដើម្បីការ

អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សិទ្ធិ

ទទួលបានព័ត៌មាន និងការគាំទ្រ

អង្គការសង្គមស៊ីវិល ដើម្បីបម្រើ

តម្រូវការចាំបាច់ផ្នែកអភិវឌ្ឍន៍ និងលទ្ធិ

ប្រជាធិបតេយ្យរយៈពេលយូរអង្វែង។

វិទ្យាស្ថាន API គាំទ្រដោយសហភាព

អឺរ៉ុប (EU) កំពុងអនុវត្តគម្រោងការ

បង្កើនការទទួលបានព័ត៌មាន

សាធារណៈ ដើម្បីចូលរួមក្នុងការកាត់

បន្ថយភាពក្រីក្រ និងធានាសមធម៌ក្នុងចំណោមក្រុមជនងាយរងគ្រោះ តាមរយៈបង្កើនអភិបាលកិច្ចល្អថ្នាក់ក្រោមជាតិ ក្នុងឃុំ សង្កាត់ចំនួន៤៩ ស្រុកចំនួន១០ និងខេត្តចំនួន៥ ដែលមានអង្គការសង្គមស៊ីវិលចំនួន៥ជាដៃគូ។

ក្រុមការងារ API បានសិក្សាស្វែងយល់ពីគោលការណ៍សំខាន់ៗនៃរចនាសម្ព័ន្ធរបស់ គ.ជ.អ.ប អនុកម្មវិធីនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រព័ន្ធទិន្នន័យគ.ជ.អ.ប (PID NID GZ CDB CCD NAD និងLIB  ) ដែលមាននៅលើគេហទំព័រគ.ជ.អ.ប និងរបៀបស្វែងរកឯកសារជា Electronic នៅលើគេហទំព័របណ្ណាល័យ គ.ជ.អ.ប (http://library.ncdd.gov.kh) ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។

ទន្ទឹមនោះផងដែរ អង្គការ API ក៏បានផ្ដល់នូវសៀវភៅចំនួនប្រមាណ៩០ក្បាលដល់បណ្ណាល័យ គ.ជ.អ.ប ដែលទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានិងរដ្ឋបាលថ្នាក់ក្រោមជាតិ ការតស៊ូមតិ ការយល់ដឹងអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ការកសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលជាដើម។

គួរបញ្ជាក់ថា បណ្ណាល័យ គ.ជ.អ.ប មានឯកសារជាច្រើនទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងឯកសារជាច្រើនទៀតទាក់ទងនឹងវិស័យនានាដូចជា  កសិកម្ម សេដ្ឋកិច្ច អប់រំ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ទេសចរណ៍ ទំនាក់ទំនងអន្ដរជាតិ វិស័យឯកជន ជនជាតិដើមភាគតិច  ភាពក្រីក្រ អភិវឌ្ឍន៍ជនបទ ការប្រើប្រាស់ដីធ្លី យេនឌ័រ របាយការណ៍ គោលការណ៍ និងច្បាប់ផ្សេងៗ ព្រមទាំងឯកសារដែលទាក់ទងនឹងសង្គមទូទៅ។ បណ្ណាល័យ គ.ជ.អ.ប មានកំព្យូទ័រចំនួន១៥ គ្រឿងសម្រាប់បម្រើការសិក្សា ស្រាវជ្រាវឯកសារតាមរយៈ Internet ដោយពុំគិតថ្លៃ។

អាសយដ្ឋានទំនាក់ទំនងបណ្ណាល័យ គ.ជ.អ.ប៖ ក្នុងបរិវេណក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្ដម ទូរស័ព្ទៈ ០១២ ៤៥៦ ៦៧៣ – ០១៣ ៥១៨ ៨៨៨ – ០៧៧ ៩០៨ ៨០៩ Email: choeun@ncdd.gov.kh Website: http://library.ncdd.gov.kh

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់