វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការវាយតម្លៃ​ការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ

បាត់ដំបង ២១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃការកាត់បន្ថយភាពងាយ រងគ្រោះដោយការប្រែប្រួលអាកាសធាតុ( VRA) នៅសាលប្រជុំសាលាខេត្តបាត់ដំបង…

បាត់ដំបង ២១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ

សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(គ.ជ.អ.ប) និងរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ

២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃការកាត់បន្ថយភាព

ងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ( VRA) នៅសាលប្រជុំ

សាលាខេត្តបាត់ដំបង។  

 

 

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីប្រធានផែនការអនុវត្តរយៈពេលបី

ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ ខេត្តបាត់ដំបង ប្រធាន

ទីប្រឹក្សា ទីប្រឹក្សាហិរញ្ញវត្ថុ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព អភិបាល អភិបាល

រងស្រុកគោលដៅទាំងប្រាំរបស់គម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួល

អាកាសធាតុ LGCC II  (ស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុក

មោងឬស្សី និងស្រុករុក្ខគីរី) និងមានការចូលរួមពីមន្ត្រីអង្គការ UNDP

UNCDF និងអ្នកពាក់ព័ន្ធដែលមានចំនួនសរុប៣៩នាក់ (ស្ត្រី៦នាក់)។

 

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់

ដោយការប្រែប្រួលអាកាសធាតុ និងរៀបចំផែនការយុទ្ធសាស្ត្របន្សុំាទៅ

នឹងការប្រែប្រួលអាកាសធាតុរបស់ស្រុកគោលដៅគម្រោងLGCC II។

មានមតិបើកវគ្គបណ្ដុះបណ្ដាល លោកគង់ ចាន់ថន ទីប្រឹក្សាថ្នាក់ជាតិនៃ

គម្រោងរដ្ឋបាលមូលដ្ឋាន និងកាប្រែប្រួលអាកាសធាតុ បានលើកឡើង

ពីដំណើរការអនុវត្តគម្រោង LGCCកន្លងមក។ លោកបានបញ្ជាក់ថា៖

«គម្រោងនេះពីមុនមកបានអនុវត្តសាកល្បងនៅខេត្តតាកែវ ដែលមាន

ស្រុកគោលដៅចំនួន២ និងក្រុង១ គឺស្រុកបូរីជលសារ ស្រុកបាទី និងក្រុង

ដូនកែវ។ ដោយផ្អែកលើលទ្ធផលល្អនៃការអនុវត្តជំហានទី១ ដៃគូអភិវឌ្ឍន៍

មានការពេញចិត្តនិងមានជំនឿចិត្តដើម្បីគាំទ្រការ

អនុវត្តគម្រោងបន្សុំានិងការប្រែប្រួលអាកាសធាតុបន្តទៀត។ នៅឆ្នាំ

២០១៣-២០១៤នេះ យើងទទួលបានថវិកាចំនួន១លានដុលា្លរសម្រាប់

គាំទ្រការអនុវត្តនៅខេត្តគោលដៅចំនួន២ គឺខេត្តតាកែវ និងខេត្ត

បាត់ដំបង»។

គួបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រុមការងារគម្រោងថ្នាក់

ជាតិនិងក្រុមការងារគម្រោងថ្នាក់ស្រុកគោលដៅទាំងប្រាំនឹងចុះធ្វើការសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមស្រុកគោលដៅ និមួយៗ ដោយជ្រើសរើសឃុំចំនួនពី៣ទៅ៤ ដោយធ្វើការសិក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីធ្វើការប្រមូលទិន្នន័យពីផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ ដែលបានកើតឡើងកន្លងមកនៅក្នុងទីតាំងស្រុកគោលដៅ។ ព័ត៌មានដែលទទួលបាននឹងចងក្រងធ្វើជាផែនការយុទ្ធសាស្ត្របន្សុំា និងការប្រែប្រួលអាកាសធាតុរបស់ស្រុក។ ផ្អែកលើផែនការយុទ្ធសាស្ត្រនេះ ស្រុក និងឃុំដែលចំណុះឱ្យស្រុកទាំង៥នឹងមានលទ្ធភាពរៀបចំគម្រោងស្នើថវិកាគាំទ្រពីគម្រោងបន្សុំាំនិងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តគម្រោងដែលបានស្នើឡើង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់