វគ្គ​បណ្ដុះបណ្ដាល​រំលឹក​ឡើងវិញ​ស្ដីពី​ការ​រៀបចំ​និង​ការ​អនុវត្ត​ថវិកា​ឃុំ សង្កាត់​សម្រាប់​ផ្នែក​សេវា​សង្គម

កំពត ០២ ឧសភា ២០១៣៖លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប

ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សហការជាមួយកម្មវិធីសិទ្ធកុមារនៃអង្គការយូនីសេហ្វ 

កំពត ០២ ឧសភា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

សហការជាមួយកម្មវិធីសិទ្ធកុមារនៃអង្គការយូនីសេហ្វ កាលពីថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ២០១៣ បានបើក

វគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំនិងការអនុវត្តថវិកាឃុំ សង្កាត់សម្រាប់ផ្នែកសេវាសង្គមនៅខេត្តកំពត។ 

 

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីប្រធានក្រុមការងារនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) ថ្នាក់ខេត្ត មន្ត្រីបង្គោល

សេវាសង្គមថ្នាក់ខេត្ត គណនេយ្យករមូលនិធិឃុំ សង្កាត់ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត ទីប្រឹក្សាហិរញ្ញវត្ថុខេត្តគោលដៅ

ទាំង៩ដែលគាំទ្រដោយកម្មវិធីសិទ្ធកុមារនៃអង្គការ UNICEF  មន្ត្រីតំណាងអនុកម្មវិធីនៃ ផអ៣ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ

មានចំនួនសរុប៨៧នាក់(ស្រ្តី១៣នាក់) ក្នុងនោះមន្ត្រីថ្នាក់ជាតិមានចំនួន ២៤នាក់ និងថ្នាក់ក្រោមជាតិ ៦៣នាក់។

 

 

 

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីបំប៉នចំណេះដឹងដល់មន្ត្រីសេវាសង្គមថ្នាក់ខេត្តគោលដៅដែលគាំទ្រដោយកម្មវិធីសិទ្ធកុមារ

នៃអង្គការ UNICEF ដើម្បីជួយគាំទ្រឃុំគោលដៅក្នុងការអនុវត្តថវិកាឃុំ សង្កាត់សម្រាប់ផ្នែកសេវាសង្គមប្រកបដោយប្រសិទ្ធភាព មានតម្លាភាព

និងទាន់ពេលវេលា។

 ខ្លឹមសារនៅក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). ការវិភាជន៍មូលនិធិឃុំ សង្កាត់ផ្នែកសេវា

សង្គមឆ្នាំ២០១៣ និងការប្រើប្រាស់ (ការវិភាជន៍ឆ្នាំ២០១៣ និងសមតុល្យឆ្នាំ២០១១-២០១២

ការបន្តប្រើប្រាស់មូលនិធិផ្នែកសេវាសង្គម ការប្រើប្រាស់មូលនិធិផ្នែកសេវាសង្គម សេចក្ដី

ណែនាំផ្សេងៗ) (២). ប្រភេទកិច្ចអន្តរាគមន៍នានារបស់ឃុំ សង្កាត់ផ្នែកសេវាសង្គម (៣).

ការកំណត់លិខិតយុត្តិការចំណាយមូលនិធិគាំទ្រការអភិវឌ្ឍផ្នែកសង្គម (៤). រៀបចំកិច្ច

ប្រជុំសម្របសម្រួលអន្តរវិស័យប្រចាំត្រីមាសថ្នាក់ខេត្ត និងថ្នាក់ស្រុក  (៥). ស្ថានភាពស្ត្រី

និងកុមារ  (៦). វឌ្ឍនភាពនៃកិច្ចអភិវឌ្ឍផ្នែកសង្គម (ក្របខ័ណ្ឌលទ្ធផល)  (៧). ពិការភាព (៨). បច្ចុប្បន្នភាពនៃការសាកល្បងកិច្ចអភិវឌ្ឍ

កុមារតូច  (៩). អាទិភាពសម្រាប់ការរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយ  (១០). វគ្គតម្រង់ទិសស្ដីពីសេវាសង្គមដល់ក្រុមប្រឹក្សា និង

ការិយាល័យជំនាញស្រុកនៅស្រុកគោលដៅទាំង១១ឃុំចំនួន១០១ នៃ៩ខេត្តគឺ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ កំពង់ស្ពឺ

មណ្ឌលគិរី ស្វាយរៀង និងខេត្តព្រៃវែង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់