វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​ជាតិ​ស្ដីពី​ការ​រៀបចំ​គម្រោង​ក្រុង ស្រុក

កំពង់ចាម ២១ សីហា ២០១៣៖  អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ [ផអ៣] នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ) បានបើកវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ជាតិស្ដីពីការរៀបចំ គម្រោងក្រុង ស្រុក រយៈពេល៤ថ្ងៃ…

កំពង់ចាម ២១ សីហា ២០១៣៖  អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ [ផអ៣] នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) បានបើកវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ជាតិស្ដីពីការរៀបចំគម្រោងក្រុង ស្រុក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២០-២៣ ខែសីហា ឆ្នាំ២០១៣ នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីមន្ត្រីទីចាត់ការផែនការនិងវិនិយោគ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ទាំង២៣ខេត្ត និងអ្នកពាក់ព័ន្ធដែលមានចំនួនសរុបប្រមាណ ៧០នាក់។

វគ្គបណ្ដុះបណ្ដាលមានគោលបំណង៖ (១). រៀបរាប់ពីគោលគំនិតសំខាន់ៗនៃគម្រោងក្រុង ស្រុក (២). កំណត់បានពីតួនាទីនិងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ (៣). រៀបរាប់បានពីគោលការណ៍និងនីតិវិធីប៉ាន់ស្មានតម្លៃ (៤). រៀបរាប់ពីគោលការណ៍នៃការសិក្សាផល់ប៉ះពាល់បរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច។   

ខ្លឹមសារមេរៀនសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). គម្រោងក្រុង ស្រុក (២). ការរៀបចំគម្រោងក្រុង ស្រុក (៣). តួនាទីនិងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ (៤). ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន (៥). បញ្ជីតម្លៃសម្ភារៈស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ (៦). ការបំពេញទម្រង់ព័ត៌មានគម្រោង (៧). គោលការណ៍ណែនាំសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង (៨). កិច្ចប្រតិបត្តិការនិងការថែទាំគម្រោង (៩). គោលការណ៍ណែនាំស្ដីពីការវិភាគផលប៉ះពាល់បរិស្ថាន (១០). គោលការណ៍ណែនាំស្ដីពីការរៀបចំរបាយការណ៍សិក្សាដីធ្លី (១១). គោលការណ៍ណែនាំស្ដីពីសុវត្ថិភាពជនជាតិដើមភាគតិច។

ក្រុមការងារដែលជាអ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំស្វែងយល់ខ្លឹមសារមេរៀនឱ្យបានច្បាស់ ហើយពេលបញ្ជាប់វគ្គបណ្ដុះបណ្ដាល គ្រូឧទ្ទេសថ្នាក់ជាតិដែលអញ្ជើញមកពីខេត្ត ត្រូវបណ្ដុះបណ្ដាលជាបន្ទាន់ដល់គ្រូឧទ្ទេសថ្នាក់ខេត្តដើម្បីគ្រូឧទ្ទេសថ្នាក់ខេត្តបណ្ដុះបណ្ដាលបន្តដល់មន្ត្រីរដ្ឋបាលក្រុង ស្រុក៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់