វគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តព្រះវិហារ

ព្រះវិហារ ២៣ កក្កដា ២០១៣៖ ទីចាត់ការផែនការ និងវិនិយោគនៃខេត្តព្រះវិហារ កាលពីថ្ងៃទី០៤-២១ ខែមិថុនា ឆ្នាំ២០១៣  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់…

ព្រះវិហារ ២៣ កក្កដា ២០១៣៖ ទីចាត់ការផែនការ និងវិនិយោគនៃខេត្តព្រះវិហារ កាលពីថ្ងៃទី០៤-២១ ខែមិថុនា ឆ្នាំ២០១៣  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជនបង្គោលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឃុំ សង្កាត់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ មន្រ្តីបច្ចេកទេសគាំទ្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានាចំនួន១៨០នាក់ (ស្រ្តី ៦២នាក់) នៅស្រុកជ័យសែន ស្រុកឆែប ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុករវៀង ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដើម្បីបន្តពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ដែលរួមមានសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីចំនួនប្រមាណជាង៤០% ឲ្យមានចំណេះដឹង និងសមត្ថភាពពេញលេញក្នុងការអនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំ២០១៣ ប្រកបដោយប្រសិទ្ធភាព។

សិក្ខាកាមបានសិក្សា និងស្វែងយល់អំពីប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ (១).និយមន័យនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (២).ភាពខុសគ្នារវាងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៣).គោលបំណងនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៤).ប្រភេទនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៥).តួនាទី និងភាកិច្ចរបស់អ្នកពាក់ព័ន្ធក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៦).គម្រោងអភិវឌ្ឍន៍ និងសមាសភាគគម្រោងដែលត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៧).ពេលវេលានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៨).ការត្រៀមរៀបចំ (៩).ការប្រមូលព័ត៌មាន (១០).ការវិភាគព័ត៌មាន និង (១១).ការប្រើប្រាស់ព័ត៌មាន ត្រូវបានលើកយកមកបង្ហាញ និងពិភាក្សានៅក្នុងវគ្គបណ្តុះបណ្តាល។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅស្របតាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដែលបាន គ្រោងទុក។ ផ្អែកតាមលទ្ធផលជាក់ស្តែងទទួលបានពីការវាស់ស្ទង់កម្រិតចំណេះដឹងរបស់សិក្ខាកាមបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល មានសិក្ខាកាមប្រមាណ៧៣% មានការយល់ដឹងអំពីដំណើរការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលអាចសន្និដ្ឋានបានថា ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធថ្នាក់ឃុំ សង្កាត់ អាចយកចំណះដឹងទាំងនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕ ដោយៈ លោក មាស សំអុន ទីប្រឹក្សាតាមដាន និងវាយតម្លៃកម្មវិធីជាតិថ្នាក់ខេត្ត


ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់