វគ្គបណ្តុះបណ្តាលរំលឹកស្តីពី«ការលើកកម្ពស់ការងារសេវាសង្គមប្រកបដោយសមធម៌»

រតនគិរី ៧ មិថុនា ២០១៣៖ ដើម្បីឆ្លើយតបនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានចំពោះការងារសេវាសង្គម និងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ប្រទេសកម្ពុជាឆ្នាំ២០១៥ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ រដ្ឋបាលខេត្តរតនគិរី តាមរយៈផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)…

រតនគិរី ៧ មិថុនា ២០១៣៖ដើម្បី

ឆ្លើយតបនឹងសេចក្តីតម្រូវការរបស់

ប្រជាពលរដ្ឋតាមមូលដ្ឋាន ចំពោះ

ការងារសេវាសង្គម និងការចូលរួម

ចំណែកក្នុងការឆ្លើយតបនឹង

គោលដៅអភិវឌ្ឍន៍សហសវត្សរ៍

ប្រទេសកម្ពុជាឆ្នាំ២០១៥ កាលពី

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣

រដ្ឋបាលខេត្តរតនគិរី តាមរយៈ

ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង

២០១១-២០១៣ (ផអ៣) នៃកម្មវិធី

ជាតិសម្រាប់ការអភិវឌ្ឍតាមបែប

ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

បានរៀបចំបើកវគ្គបណ្តុះបណ្តាល

រំលឹក ស្តីពី ”ការលើកកម្ពស់ការងារសេវាសង្គមប្រកបដោយសមធម៌” ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលរងខេត្តរតនគិរី ។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ចំពោះសិក្ខាកាមស្រុកអូរជុំ ដែលជាស្រុកគោលដៅទទួលបានប្រភពថវិកាគាំទ្រពីកម្មវិធីសិទិ្ធកុមារនៃអង្គការយូនីសេហ្វ។ ទន្ទឹមនេះ ដើម្បីពង្រឹងការអនុវត្តការងារសេវាសង្គមឲ្យបានទូលំទូលាយទូទាំងខេត្ត សិក្ខាកាមនៃក្រុង ស្រុកទាំង៨ផ្សេងទៀតក៏ត្រូវបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។ សិក្ខាកាមចូលរួមសរុបចំនួន៧០នាក់ (ស្រី្ត ១៩នាក់) ដែលមានសមាសភាពមកពី៖

  • ស្រុកអូរជុំ៖ ក្រុមប្រឹក្សាស្រុក គណៈកម្មាធិការស្ត្រី និងកុមារ (គ.ក.ស.ក)ស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យសាលាស្រុក មន្ត្រីសេវាសង្គមស្រុក ការិយាល័យជំនាញជុំវិញស្រុក (កិច្ចការនារី និងអប់រំ) មេឃុំ ស្មៀនឃុំ ជនបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ទីប្រឹក្សាស្រុក និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ។
  • ក្រុង ស្រុក៨ផ្សេងទៀត៖ មន្រ្តីទទួលបន្ទុកការងារសេវាសង្គមថ្នាក់ក្រុង ស្រុក និងទីប្រឹក្សាថ្នាក់ក្រុង ស្រុក
  • ថា្នក់ខេត្ត៖ មន្រ្តីទទួលបន្ទុកការងារសេវាសង្គមថ្នាក់ខេត្ត ទីប្រឹក្សាផអ៣ខេត្ត មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត និងក្រុងស្រុក មន្រ្តីគណនេយ្យករមូលនិធិឃុំសង្កាត់ និងតំណាងមន្រ្តីអង្គការយូនីសេហ្វប្រចាំតំបន់កំពង់ចាម ។

គោលបំណង៖

  • ដើម្បីកសាង និងពង្រឹងសមត្ថភាពការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ចំពោះការលើកកម្ពស់ការចូលរួម ការគាំទ្រ និងការអនុវត្តការងារសេវាសង្គម ជាពិសេសស្ថានភាពស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះក្នុងស្រុកគោលដៅ (អូរជុំ) និងក្រុង ស្រុកដ៏ទៃទៀតក្នុងខេត្តរតនគិរី
  • ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចដំណើរការកសាងផែនការ និងអន្តរាគមន៍នានាផ្នែកសេវាសង្គមដល់ក្រុមគោលដៅនានា ជាពិសេសស្ត្រី កុមារ អ្នកដែលមានពិការភាព និងក្រុមជនងាយរងគ្រោះផ្សេងៗទៀតតាមរយៈការផ្តល់សេវាសុខភាព ទឹកស្អាត និងអនាម័យ សមភាពយេនឌ័រ កិច្ចការពារកុមារ ការងារមតេយ្យសហគមន៍ ការលើកកម្ពស់ការថែទាំ និងការអភិវឌ្ឍកុមារតូច ការចុះបញ្ជីអត្រានុកូលដ្ឋាន ការត្រៀមបង្ការ និងការដោះស្រាយបញ្ហាគ្រោះមហន្តរាយនានា។ល។
  • ដើម្បីរួមចំណែកជួយលើកកម្ពស់សុខុមាលភាព ជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

សកម្មភាពវគ្គបណ្តុះបណ្តាល៖

  • បទបង្ហាញស្តីពីសារៈសំខាន់នៃការវិនិយោគក្នុងវ័យដំបូងរបស់កុមារតូច
  • បទបង្ហាញស្តីពីការវិភាគស្ថានភាពសេវាសង្គមក្នុងស្រុកអូរជុំ ដោយប្រើប្រាស់ទិន្នន័យពត៌មានឃុំ សង្កាត់
  • បទបង្ហាញស្តីពីផលប៉ះពាល់នៃគ្រោះមហន្តរាយលើការអភិវឌ្ឍកុមារតូច
  • បទបង្ហាញស្តីពីការប្រើប្រាស់ប្រភពថវិកាសម្រាប់គាំទ្រការងារសេវាសង្គមនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់ខេត្ត ក្រុង ស្រុកសម្រាប់ឆ្នាំ២០១៣ ដែលគាំទ្រដោយកម្មវិធីសិទ្ធិកុមារ នៃអង្គការយូនីសេហ្វ ។
  • ប្រភេទសកម្មភាពសម្រាប់កិច្ចអន្តរាគមន៍ផ្នែកសេវាសង្គមរបស់ឃុំសង្កាត់ និងការណែនាំនានាអំពីនីតិវិធីចំពោះការអនុវត្តថវិកាសេវាសង្គម
  • ការណែនាំអំពីការរៀបចំកិច្ចប្រជុំអន្តរវិស័យប្រចាំត្រីមាស នៅថ្នាក់ខេត្ត និងស្រុកគោលដៅអូរជុំ
  • បទបង្ហាញសង្ខេបអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីសេវាសង្គមថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក
  • បទបង្ហាញស្តីពីដំណើរនៃការរៀបចំផែនការ និងការអនុវត្តមូលនិធិឃុំសង្កាត់ផ្នែកសេវាសង្គម
  • បទបង្ហាញអំពីការងារត្រួតពិនិត្យ តាមដានការងារសេវាសង្គមវិធីសាស្រ្តការប្រមូលទិន្នន័យសូចនាករនៃការអនុវត្តការងារសេវាសង្គម និងការរៀបចំរបាយការណ៍ (ថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក និងថ្នាក់ខេត្ត)
  • -ជំហានបន្ទាប់សម្រាប់ការអនុវត្តការងារសេវាសង្គម។

   
គ្រប់បទបង្ហាញនីមួយៗត្រូវបានពិភាក្សា ចែករម្លែកបទពិសោធន៍ និងការបកស្រាយនូវសំណួរ និងចម្លើយយ៉ាងផុលផុស រវាងគ្រូឧទ្ទេស និងសិក្ខាកាម។

លទ្ធផលសម្រេចបាន៖

  • សិក្ខាកាមទាំងអស់បានបង្កើនចំណេះអំពីការងារសេវាសង្គមបន្ថែមបានមួយកម្រិតទៀត
  • សិក្ខាកាមទាំងអស់បានចែករម្លែកនូវចំណេះដឹង និងបទពិសោធន៍គ្នា ចំពោះការអនុវត្តការងារសេវាសង្គម ដើម្បីជាមូលដ្ឋាននៃការអនុវត្តបន្ត
  • សិក្ខាកាមបានឯកភាពជម្រុញការរៀបចំផែនការលម្អិត ប្រចាំឆ្នាំ ប្រចាំត្រីមាស និងប្រចាំខែសម្រាប់ជួយគាំទ្រការប្រើប្រាស់ថវិកាផ្នែកសេវាសង្គម ដើម្បីជួយជម្រុញការអនុវត្តការងារសេវាសង្គមទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសសម្រាប់ស្រុកគោលដៅអូរជុំ ដើម្បីធានាបាននូវអនុវត្តការងារសេវាសង្គម ទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការជាក់ស្តែង ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសមធម៌ ។
  • ក្រុមមន្រ្តីទទួលបន្ទុកការងារសេវាសង្គមថ្នាក់ខេត្ត នឹងរៀបចំផែនការ សម្រាប់ចុះគាំទ្រការងារសេវាសង្គម នៅតាមបណ្តា ក្រុង ស្រុកនីមួយៗ។

សេចក្តីសន្និដ្ឋាន៖
តាមរយៈនៃវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះ សិក្ខាកាមទាំងអស់ កាន់តែយល់ដឹងស៊ីជ្រៅអំពីការងារសេវាសង្គម ទាំងនីតិវិធីនៃការប្រើប្រាស់ថវិកា និងវិធីសាស្រ្តក្នុងការគាំទ្រ និងសម្របសម្រួលការងារសេវាសង្គម ។ ជាពិសេស មន្រ្តីសេវាសង្គមថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក កាន់តែមានភាពទទួលខុសត្រូវ ក្នុងអនុវត្តតួនាទី និងភារៈកិច្ច ដើម្បីជួយគាំទ្រ និងជួយសម្របសម្រួលដល់ថ្នាក់ឃុំសង្កាត់ ចំពោះការងារសេវាសង្គម ដើម្បីលើកកម្ពស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន៕ ដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់