លេខាធិការដ្ឋាន គជអប រៀបចំកិច្ចប្រជុំកំណែទម្រង់បីបូកមួយ

រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំគណៈកម្មការកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏មានតំណាងមកពីស្ថាប័នកំណែទម្រង់ទាំងបី និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណ៥០រូប។

កិច្ចប្រជុំនេះមានគោលបំណង (១) បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់បី បូក មួយដែលរួមមានកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បូកនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ (២) ពិភាក្សាលើការគាំទ្រដល់កិច្ចដំណើររៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង (៣) ​​​​ពិភាក្សាលើការរៀបចំផែនការសកម្មភាពសម្រាប់ជំហាន់បន្ទាប់ និងបញ្ហាផ្សេងៗ។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់