ក្រុមមន្ត្រីព័ត៌មាន៣ខេត្តជាប់ជ័យលាភីទៅទស្សនកិច្ចនៅអាឡឺម៉ង់ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ

ភ្នំពេញ ២៧ កញ្ញា ២០១៣៖ ដើម្បីស្វែងយល់ពីចំណេះដឹងនិងស្នាដៃរបស់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលអស់រយៈពេល៤លើក កន្លងមក ទាក់ទងនឹងការធ្វើអោយប្រសើរឡើងនូវ…

ភ្នំពេញ ២៧ កញ្ញា ២០១៣៖ ដើម្បីស្វែងយល់ពី

ចំណេះដឹង និងស្នាដៃរបស់មន្ត្រីទទួលបន្ទុកព័ត៌មាន

ថ្នាក់រាជធានី ខេត្ត បន្ទាប់ពីបានទទួលការបណ្តុះ

បណ្តាលអស់រយៈពេល៤លើក កន្លងមក ទាក់ទងនឹង

ការធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងសាធារណៈ

និងយុទ្ធសាស្រ្តផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលថ្នាក់

ក្រោមជាតិ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និង

 

មូលនិធិខុនរ៉ាដអាណៅអ៊ែ បានរៀបចំកម្មវិធីប្រកួតប្រជែងដណ្តើមជ័យលាភី ដោយចាប់ផ្តើមពីខែមីនា រហូតដល់ខែមិថុនាឆ្នាំ២០១៣ លើប្រធានបទ “ការផ្សព្វផ្សាយព័ត៌មានកាន់តែមានតម្លាភាព និងភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ”។

 

ជាលទ្ធផល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានរៀបចំកម្មវិធីប្រកាសលទ្ធផលជ័យលាភី និងប្រគល់ពានរង្វាន់ដល់អ្នកទទួលជ័យជំនះ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក ដេនីស ស្រៃយ៍ តំណាងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីទទួលបន្ទុកព័ត៌មានមកពី ១៣ រាជធានី ខេត្ត អង្គការក្រៅរដ្ឋាភិបាល និស្សិតសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ១៥០រូប។

 

ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា ការផ្សាយព័ត៌មានកាន់តែមានតម្លាភាព និងមានភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋជាផ្នែកមួយយ៉ាងសំខាន់ដើម្បីរួមចំណែក ពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមថា៖« សូមអោយមន្ត្រីព័ត៌មានថ្នាក់រាជធានី ខេត្តទាំងអស់ត្រូវខិតខំបន្ថែមទៀត ដោយយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលកន្លងមក គួបផ្សំនឹងចំណេះដឹងផ្សេងៗទៅអនុវត្តក្នុងមូលដ្ឋាន អោយមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលខាងមុខទៀត»។

 

លោក ដេនីស ស្រៃយ៍ តំណាងមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លោកមើលឃើញថា មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្តនីមួយៗមានការរីកចម្រើនច្រើន បន្ទាប់ពីទទូលបានវគ្គបណ្តុះបណ្តាល។ លោកក៏បានលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុកព័ត៌មានឲ្យខិតខំបន្ថែមទៀត។ លោកក៏មានប្រសាសន៍ថា៖ «យើងនឹងពិភាក្សាគ្នាបន្ថែមទៀតក្នុងការបន្តជំរុញការពង្រឹងសមត្ថភាពដល់មន្ត្រីទទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ហើយយើងប្រហែលជារិះរកវិធីសាស្រ្តផ្សេងទៀតក្នុងការបណ្តុះបណ្តាលមន្ត្រីព័ត៌មាន»។

ក្នុងការប្រកួតប្រជែងជ័យលាភីនេះ មានក្រុមមន្ត្រីទទួលបន្ទុកព័ត៌មានមកពីរាជធានី ខេត្តចំនួន១៣ បានចូលរួម។

 

លោក ប៉ែន បូណា ជាគណៈកម្មការមួយរូប ក្នុងចំណោម៥រូប ដែលចូលរួមក្នុងការផ្តល់ពិន្ទុបានប្រាប់ថា អ្នកចូលរួមប្រកួតទាំងអស់ត្រូវផ្ញើឯកសារផ្សេងៗទាក់ទងនឹងការរៀបចំផែនការសកម្មភាពស្តីពីយុទ្ធសាស្រ្តទំនាក់ទំនងព័ត៌មាន និងមធ្យោបាយទំនាក់ទំនង ដែលមានដូចជា ក្តាព័ត៌មាន ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយសាធារណៈជនជាដើម។

 

ជាចុងបញ្ចប់ មានខេត្តចំនួន៣ដែលទទួលបានជ័យលាភីគឺ ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ។ អ្នកទទួលបានជ័យលាភីនឹងត្រូវបានអញ្ជើញឲ្យទៅធ្វើទសន្សកិច្ចសិក្សានៅប្រទេសអាឡឺម៉ង់ចំនួន ៧ថ្ងៃ។

 

លោក ចាប វណ្ណី ប្រធានមន្ទីព័ត៌មានខេត្តកណ្តាល ដែលក្រុមរបស់លោកទទួលបានជ័យជំនះនេះ បានប្រាប់ថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលទទួលបានពានរង្វាន់នេះ។ លោកក៏បានប្រាប់ផងដែរថា ការដែលទទួលបានជោគជ័យនេះមកពីការជួយជ្រោមជ្រែងពីអភិបាលខេត្ត និងការចូលរួមធ្វើការយ៉ាងសកម្មជាមួយមន្ត្រីព័ត៌មានទាំងអស់។

 

លោកបន្ថែមថា៖«ការទទួលបានជោគជ័យគឺមានការលើកទឹកចិត្តពីអភិបាលខេត្ត ជួយទាំងថវិកា និងសំភារៈក្នុងដំណើរការនេះ ដោយបង្កើតក្រុមជំនួយការទទួលបន្ទុកព័ត៌មាន ធ្វើកិច្ចការនេះជាប្រចាំថ្ងៃ ហើយគាត់បានធ្វើការជាមួយគ្នា និងសហការគ្នាបានល្អ»។
លោក ពុយ គា ជាអ្នកផ្តល់ពិន្ទុម្នាក់ទៀតបានមានប្រសាសន៍ថា ខេត្តដែលចូលរួមប្រកួតទាំងអស់ បានផ្ញើរឯកសារច្រើនមកចូលរួម ដែលធ្វើអោយគណៈកម្មការពិបាកក្នុងការសម្រេចចិត្ត។ តែលោកក៏បានប្រាប់ពីចំនុចសំខាន់ដែលធ្វើអោយខេត្ត៣ដែលទទូលបានជោគជ័យថា ខេត្តកណ្តាលមានលក្ខណៈពិសេសត្រង់ ខេត្តមានការផ្តល់ព័ត៌មានផ្សេងៗតាមរយៈ វែបសាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងរដ្ឋបាលខេត្ត។ ខេត្តកំពង់ស្ពឺ គឺមានក្តាព័ត៌មាននៅគ្រប់ស្រុក និងខេត្តព្រះវិហារ មានការទំនាក់ទំនងច្រើនជាមួយអ្នកសារព័ត៌មានទាំងសារព័ត៌មានតាមអ៊ឺនធឺណេត កាសែត និងវិទ្យុជាដើម។

ថ្លែងក្នុងកម្មវិធីបិទការប្រកាសជ័យលាភីនេះ ឯកឧត្តម ខៀវ កាញារិទ្ធ បានកោតសរសើរ និងអបអរសាទដល់ខេត្តទាំង៣ដែលបានទទួលជ័យលាភី។ ឯកឧត្តមក៏បានប្រាប់ដល់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្តទាំងអស់ថា ដោយស្របតាមគោលនយោយថ្មីនេះ មន្ត្រីទទួលបន្ទុកព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាអ្នកផ្តល់ព័ត៌មានពីថ្នាក់រាជធានី ខេត្ត ទៅអោយប្រជាពលរដ្ឋ ដោយមានតម្លាភាព និងធ្វើជាអ្នកស្តាប់ប្រមូលមតិរបស់ប្រជាពលរដ្ឋមកជូនដល់ថ្នាក់ដឹកនាំ។ 

 

ឯកឧត្តម បានថ្លែងថា៖ «ហើយបើយើងបានស្វែងយល់ពីមតិរបស់ប្រជាពលរដ្ឋបានច្រើនគឺធ្វើអោយយើងដឹងថា តើគោលនយោបាយណាមួយឬការអភិវឌ្ឍណាមួយដែលប្រជាពលរដ្ឋពេញចិត្ត ឬមិនពេញចិត្ត ហើយថាតើការអភិវឌ្ឍស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែរទេ។ ការប្រកួតប្រជែងនេះមិនមែនជាការយកចាញ់ឈ្នះនោះទេ តែជាការដកយកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តការងារ»។

 

ឯកឧត្តម ខៀវ កាញារិទ្ធ បានបន្ថែមថា ភារៈកិច្ចរបស់មន្ត្រីព័ត៌មានគឺ៖ ត្រូវមានមេត្រីភាពជាមួយអ្នកសារព័ត៌មាន ត្រូវមានមេត្រីភាពជាមួយអង្គការសង្គមស៊ីវិល និងត្រូវមានមេត្រីភាពជាមួយប្រជាពរដ្ឋ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់