កិច្ច​ប្រជុំ​ជា​មួយ​ក្រសួង ស្ថាប័ន ស្ដីពី​ការ​វិភាជន៍​មូលនិធិ​សម្រាប់​ការ​រៀបចំ​បញ្ជី​មុខងារ ​និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មុខងារ​សម្រាប់​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

ភ្នំពេញ ៤ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ

តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣

បានរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នអាទិភាពស្ដីពីការវិភាជន៍មូលនិធិសម្រាប់

ភ្នំពេញ ៤ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នអាទិភាពស្ដីពីការវិភាជន៍មូលនិធិសម្រាប់ការរៀបចំបញ្ជីមុខងារ

និងការពិនិត្យមើលឡើងវិញនូវមុខងារសម្រាប់ផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំណាងក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសុខាភិបាល ក្រសួងអប់រំ

យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

និងក្រសួងបរិស្ថាន ដែលមានចំនួនសរុប២០នាក់។

 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). បទបង្ហាញស្ដីពីដំណើរការរៀបចំបញ្ជីវិភាគមុខងារ និងការពិនិត្យឡើងវិញនូវមុខងារ (២).

បទបង្ហាញស្ដីពីការវិភាជន៍មូលនិធិសម្រាប់ក្រសួង ស្ថាប័ន។

 

ការវិភាជន៍មូលនិធិសម្រាប់ការរៀបចំបញ្ជីមុខងារនិងការពិនិត្យមើលឡើងវិញនូវមុខងារសម្រាប់ផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល

៦ខែឆ្នាំ២០១៣នេះ ក្រសួង ស្ថាប័នត្រូវបំពេញការងាររួមមាន៖ (១). ប្រជុំណែនាំ និងវិភាជន៍ថវិកាដល់ក្រសួង ស្ថាប័ន (២). រៀបចំ

កិច្ចព្រមព្រៀងរវាងក្រសួង ស្ថាប័ន ជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប (៣). ពិនិត្យ និងអនុម័តលើកិច្ចព្រមព្រៀង (៤). អនុវត្តកិច្ចព្រមព្រៀង

(៥). ប្រជុំប្រចាំខែជាមួយស្ថាប័នអនុវត្តកិច្ចព្រមព្រៀង (៦). រៀបចំរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង (៧).

រៀបចំរបាយការណ៍បិទកិច្ចព្រមព្រៀង។

 

គួរបញ្ជាក់ថា កន្លងមកមានក្រសួង ស្ថាប័នចំនួន៦ (ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល “CAR”) បានបញ្ជាប់

ការរៀបចំបញ្ជីវិភាគមុខងាររបស់ខ្លួនរួចហើយ ហើយបានបញ្ជូនមកលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីធ្វើការពិនិត្យ ផ្ដល់យោបល់ និងលើក

យោបល់ជូនប្រធាន គ.ជ.អ.ប ដើម្បីផ្ដល់ការឯកភាពទៅក្រសួង ស្ថាប័នសាម៉ីវិញ និងត្រៀមធ្វើការសាកល្បងផ្ទេរមុខងារមួយចំនួនទៅដល់

រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ២០១៤។  ក្នុងឆ្នោះ២០១៣នេះ ក្រសួងបរិស្ថានបាននឹងកំពុងចាប់ផ្ដើមរៀបចំបញ្ជីវិភាគមុខងារសម្រាប់

ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់