កិច្ច​​ប្រជុំ​​លើក​​ទី​១១ ​របស់​​គណៈកម្មាធិការ​​ជាតិ​​​សម្រាប់​​ការ​​អភិវឌ្ឍ​​តាម​​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ១២ មករា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំលើកទី១១ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា និង អភិបាលរាជធានី ខេត្ត ក្រុង ស្រុកសរុបប្រមាណជា១២០រូប…

ភ្នំពេញ ១២ មករា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំលើកទី១១ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា និង អភិបាលរាជធានី ខេត្ត ក្រុង ស្រុកសរុបប្រមាណជា១២០រូប។

 

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងពិនិត្យអនុម័តលើកិច្ចប្រជុំលើកទី១០ របស់គ.ជ.អ.ប ត្រួតពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ កិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦របស់ គ.ជ.អ.ប ផងដែរ។

 

ក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង ការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ យន្តការផ្ទេរធនធានមានភ្ជាប់លក្ខខ័ណ្ឌ លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងការរៀបចំយន្តការអធិការកិច្ចលើការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឹជាកិច្ចការចម្បងសម្រាប់ឆ្នាំ២០១៦៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់