ទម្លាប់អាក្រក់ទាំង១០យ៉ាងដែលអាច​បផ្លាញ​តម្រង​នោម​របស់​អ្នក​

ភ្នំពេញ ២១ មករា ២០១៥៖ គ្រាន់តែលឺសូរតម្រងនោម (Kidney) រឺអ្នកខ្លះហៅថាក្រលៀន អ្នកទាំងអស់គ្នាប្រហែលជាគិតដល់សន្ទះមួយដែលប្រើសម្រាប់ច្រោះទឹកនោមជាក់ជាមិនខាន ក៏ប៉ុន្តែសរីរាង្គនេះវាមិនមែនមុខងារនេះតែមួយប៉ុណ្ណោះទេ តែវាមានតួនាទីសំខាន់ៗជាច្រើនទៀតដែលយើងនឹកស្មានមិនដល់។ 

                                         

ភ្នំពេញ ២១ មករា ២០១៥៖ គ្រាន់តែលឺសូរតម្រងនោម (Kidney) រឺអ្នកខ្លះហៅថាក្រលៀន អ្នកទាំងអស់គ្នាប្រហែលជាគិតដល់សន្ទះមួយដែលប្រើសម្រាប់ច្រោះទឹកនោមជាក់ជាមិនខាន ក៏ប៉ុន្តែសរីរាង្គនេះវាមិនមែនមុខងារនេះតែមួយប៉ុណ្ណោះទេ តែវាមានតួនាទីសំខាន់ៗជាច្រើនទៀតដែលយើងនឹកស្មានមិនដល់។ ក្នុងមួយថ្ងៃ តម្រងនោមច្រោះឈាម 200 លីត្រ ដើម្បីកម្ចាត់ជាតិពុល បញ្ចេញកាកសំណល់ផ្សេងៗ បង្កើតអរម៉ូន សម្រួលសម្ពាធឈាម ផលិតកោសិកាឈាមក្រហម និងជួយរក្សាឆ្អឹងអោយមានភាពរឹងមាំជាដើម។ ហេតុដូច្នេះហើយអ្នកគួរតែចេះថែរក្សាតម្រងនោមរបស់ខ្លួនអោយបានល្អខ្ជាប់ខ្ជួនបំផុត ព្រោះអីវាមានឥទ្ធិពលខ្លាំងទៅលើរាងកាយរបស់អ្នក។                                      

ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង 10 ដែលមនុស្សភាគច្រើនតែងតែធ្វើជាប្រចាំ ហើយវាកំពុងតែបំផ្លាញតម្រងនោមរបស់អ្នកទាំងអស់គ្នាដោយមិនដឹងខ្លួនឡើយ។

1. ផឹកទឹកមិនបានគ្រប់គ្រាន់

ការទទួលទានទឹកមិនបានគ្រាប់គ្រាន់ (តិចជាង 1.5 លីត្រ) វានឹងផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ទៅដល់ប្រព័ន្ធតម្រងនោម ព្រោះអីទឹកជួយរក្សាតុល្យភាពអេឡិចត្រូលីត្រនៅក្នុងខ្លួន ហើយវាក៏ជួយបញ្ចេញកាកសំណល់នៅក្នុងឈាមផងដែរ។ ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ទេ ឈាមនឹងទៅជាខាប់ ហូរទៅកាន់តម្រងនោមដើម្បីចម្រោះជាតិពុលមានបរិមាណតិច ធ្វើអោយការបញ្ចេញជាតិពុលមានភាពមិនប្រក្រតី ហើយយូរៗទៅ ជាតិពុលនឹងស្ថិតនៅពាសពេញក្នុងឈាម។

2. ខ្ទប់នោមយូរពេក មិនទៅបញ្ចេញចោល

នេះគឺជាបញ្ហាមួយដែលឪពុកម្តាយគួរណែនាំក្មេងតូចៗអោយបានដឹងច្បាស់ពីគុណវិបត្តិនៃការខ្ទប់នោមយូរមិនហ៊ានទៅនោម។ កាលណាយើងខ្ទប់ទឹកនោមក្នុងរយៈពេលយូរ បាក់តេរីដែលស្ថិតក្នុងទឹកនោមនឹងបង្កជាបាក់តេរីនានា រួចឆ្លងទៅកាន់សរីរាង្គផ្សេងៗទៀតដូចជា ប្លោកនោម តម្រង់នោម និងទៅក្នុងឈាមជាដើម។ ដូច្នេះទោះបីជាអ្នករវល់ខ្លាំងដល់កម្រិតណាក៏ដោយ ត្រូវបញ្ចេញទឹកនោមចោលនៅពេលដែលអ្នកមានអារម្មណ៍ថាចង់នោម ហើយក៏ត្រូវនោមអោយបានទៀងទាត់ផងដែរ។

3. ទទួលទានប្រៃពេក

ជាតិសូដ្យូមដែលស្ថិតមាននៅក្នុងរបស់ប្រៃត្រូវបានកំចាត់ចោល 95% ចេញពីរាងកាយជារៀងរាល់ថ្ងៃ ហេតុដូច្នេះហើយប្រសិនបើយើងទទួលទានម្ហូបអាហារដែលសំបូរដោយជាតិប្រៃ តម្រងនោមយើងក៏ធ្វើការសកម្មខ្លាំងណាស់ដែរ ហើយកាលណាចំនួនសូដ្យូមនេះច្រើន វាអាចធ្វើអោយសរីរាង្គឡើងហើម នឹងបង្កជាអាការៈលើសឈាម និងជំងឺតម្រង់នោមផ្សេងៗជាដើម។

4. ទទួលទានអាហារ រឺភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន

នៅពេលដែលយើងស្រេកទឹក មនុស្សភាគច្រើនតែងតែទទួលទានភេសជ្ជៈផ្សេងៗដែលអាចដាស់ស្មារតីអោយស្រស់ថ្លា និងភ្លឺស្វាងជាងមុនបាន។ ភេសជ្ជៈទាំងនោះសុទ្ធតែមានផ្ទុកដោយសារធាតុកាហ្វេអ៊ីន ហើយវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ពិបាកដល់តម្រងនោមក្នុងការច្រោះជាតិពុលចេញពីឈាមបាន។

5. ទទួលទានថ្នាំបំបាត់ភាពឈឺចាប់

ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដោយសារអាការៈស្រាលៗមិនមែនជារឿងដ៏ល្អសម្រាប់សុខភាពនោះទេ ហើយអ្នកគួរតែចៀសវាងអោយបានជាដាច់ខាត។ ថ្នាំបំបាត់ការឈឺចាប់ទាំងនោះអាចអោយអ្នកមានអារម្មណ៍ធូរស្រាលបានពិតប្រាកដមែន ប៉ុន្តែវានឹងចូលទៅបំផ្លាញសរីរាង្គផ្សេងទៀតបាន។ តាមការសិក្សាបានអោយដឹងថា ការទទួលទានថ្នាំឈឺចាប់ នឹងធ្វើអោយលំហូរឈាមមានភាពយឺត និងប៉ះពាល់ដល់ការចម្រោះជាតិពុលចេញពីរាងកាយ និងប៉ះពាល់ដល់តម្រងនោមបាន។

6. ទទួលទានសាច់ រីអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនពេក

ការទទួលទានសាច់ស្រស់ និងម្ហូបអាហារដែលសំបូរដោយសារធាតុប្រូតេអ៊ីនច្រើនពេក និងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទៅដល់តម្រងនោមរបស់អ្នក។ សារធាតុប្រូតេអ៊ីនច្រើន និងបង្កើនសារធាតុ មេតាប៉ូលីសច្រើន ហើយធ្វើអោយតម្រងនោមធ្វើការច្រើនជាងមុនដើម្បីសម្អាតសារធាតុនេះ។ អ្នកក៏ត្រូវដឹងដែរថាសាច់សត្វក៏សំបូរដោយជាតិពុលដែរ ហេតុដូច្នេះហើយចូរកុំទទួលសាច់អោយលើសពី 300 ក្រាមឡើយ ក្នុងមួយថ្ងៃ ផ្ទុយទៅវិញកាន់តែតិច គឺកាន់តែល្អ។

7. ទទួលគ្រឿងស្រវឹងច្រើនពេក

សារធាតុដែលមានជាតិអាល់កុល ក៏មានចំណែកបំផ្លាញតម្រងនោមផងដែរ ព្រោះវាមានផ្ទុកសារធាតុពុលច្រើន ដែលជាបន្ទុកដល់តម្រងនោមក្នុងការលាងសម្អាតវា។

8. ជក់បារី

សារធាតុពុលនៅក្នុងបារីអាចបំផ្លាញសរីរាង្គច្រើននៅក្នុងរាងកាយ ហើយក្នុងនោះក៏មានតម្រងនោមមួយផងដែរ។

9. មិនខ្វល់ខ្វាយពីអាការៈផ្ដាសាយ

ផ្តាសសាយគឺជាអាការៈមួយ ដែលវាតែងតែកើតឡើងនៅពេលដែលខ្លួនអ្នកជួបប្រទះនឹងអាកាសធាតុត្រជាក់ និងដេកមិនគ្រប់គ្រាន់ជាដើម។ ប្រសិនបើអ្នកមិនព្យាបាល និងដេកអោយគ្រប់គ្រាន់ទេ វានឹងប៉ះពាល់ដល់តម្រងនោមដូចគ្នាដែរ។

10. សម្រាកមិនបានគ្រប់គ្រាន់

នៅក្នុងកំឡុងពេលយើងទទួលទានដំណេក ជាលិកានៃសរីរាង្គនានាកំពុងតែដុះកើតសារជាថ្មី ហេតុដូច្នេះហើយប្រសិនបើយើងដេកមិនបានគ្រាប់គ្រាន់ និងស្កប់ស្កល់នោះទេ ដំណើរនៃការបង្កើតជាលិកាថ្មីនេះក៏មានបញ្ហាដែរ ហើយក្នុងនោះសរីរាង្គតម្រងនោមក៏ជាអ្នករងគ្រោះផងដែរដោយសារការទទួលទានដំណេកមិនគ្រប់គ្រាន់។

បញ្ហាតម្រងនោម រឺក្រលៀនចុះខ្សោយនេះ គឺជាបញ្ហាមួយដែលមនុស្សជាច្រើនកំពុងតែប្រឈមមុខ ហើយអ្នកដែលមានលទ្ធភាពខ្ពស់មួយចំនួនបានចំណាយលុយជាច្រើនក្នុងការផ្លាស់ប្តូរតម្រង់នោមថ្មី ខណៈមនុស្សឆោតល្ងង់មួយចំនួនសុខចិត្តលក់តម្រងនោមខ្លួនទៅវិញ។ វាគឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយយើង ហើយប្រសិនបើសរីរាង្គនេះមានបញ្ហាចុះខ្សោយ សុខភាពយើងក៏នឹងចុះខ្សោយទៅតាមនោះដែរ ហេតុដូច្នេះហើយអ្នកត្រូវតែមើលថែវាអោយបានល្អបំផុត។

ដកស្រង់ចេញពីគេហទំព័រខេមបូរ (ប្រភព Sunday time) 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់