សេចក្តីប្រកាសជ្រើសរើសបុគ្គលិកផ្នែកអនាម័យ

ផុតកំណត់

លេខាធិការដ្ឋាន គ.ជ.អ.ប

ការពិពណ៌នាការងារ (Job Description – JD)

 

គម្រោង គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II
មុខតំណែង អ្នកសម្អាត (១ មុខតំណែង)
ទីកន្លែងបំពេញការងារ LASED II លេខាធិការដ្ឋាន គ.ជ.អ.ប ​
រយៈពេល មួយឆ្នាំ (អាចបន្តផ្អែកលើការវាយតម្លៃប្រចាំឆ្នាំ)

 

១.      សាវតា

គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II ជាគម្រោងមួយគាំទ្រដល់ការ​ប្រតិបត្ដិ​កម្មវិធីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកជូនដីដល់ប្រជាពលរដ្ឋដែលគ្មានដីធ្លី និងប្រជាពលរដ្ឋក្រីក្រ ​តាមរយៈ​ដីសម្បទាន​សង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។​ គម្រោង​មាន​គោល​​​​បំណង​​បែងចែកដី​ធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់កសិកម្ម​ ជំរុញ និងបង្កើន​ផលិត​ភាព​កសិកម្ម ការទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ជាមួយ​នឹងការផ្ដល់សេវា​កម្ម​គាំទ្រ​សមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ និងដាក់បង្ហាញនូវការ​អនុវត្ដន៍​​ដំណើរ​ការ​តាម​ស្ដង់ដា និងមានតម្លាភាពមួយសម្រាប់ពង្រីកការអនុវត្ដនៃដីសម្បទានសង្គមកិច្ចដែល​ផ្ដួច​ផ្ដើមនៅ​មូល​ដ្ឋាន។

២.      តួនាទី និងភារកិច្ច

២.១.     តួនាទី និងភារកិច្ចទូទៅ

បុគ្គលិកជាអ្នកសម្អាតមានតួនាទីទទួលខុសត្រូវថែទាំអនាម័យនៅក្នុងការិយាល័យរបស់គម្រោង LASED II នៃលេខាធិការដ្ឋាន គ.ជ.អ.ប ។

២.២.     ភារកិច្ចជាក់លាក់

ភារកិច្ចសំខាន់ៗរបស់អ្នកសម្អាតមាន​ដូច​ខាង​ក្រោម៖

 • រក្សាអនាម័យក្នុងការិយាល័យ និងបរិវេណអគារការិយាល័យ ។
 • សម្អាត និងថែទាំសម្ភារៈ និងឧបករប្រើប្រាស់ក្នុងការិយាល័យ។
 • រាយការណ៍អំពីការជួសជុល និងការថែទាំអនាម័យក្នុងក៏រណីខូចខាត និងត្រូវការជួសជុល ។
 • ជួយរៀបចំអាហារសម្រន់ក្នុងកិច្ចប្រជុំនានា ។
 • ជួយរៀបចំបន្ទប់ប្រជុំ និងសម្អាតបន្ទប់ប្រជុំបន្ទាប់ពីប្រជុំរួចរាល់ ។
 • រាយការណ៍ពីតម្រូវការទិញសម្ភារៈ និងឧបករណ៍អនាម័យ ដើម្បីបម្រើការងារអនាម័យប្រចាំថ្ងៃ ។
 • បំពេញការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធានសម្របសម្រួលគម្រោង។

៣.      ការទទួលខុសត្រូវ និងខ្សែគណនេយ្យភាព

អ្នកសម្អាត​របស់គម្រោង LASDED II ប្រចាំនៅលេខាធិការដ្ឋានគ.ជ.អ.ប ​ត្រូវ​ចុះ​កិច្ច​សន្យា​បំពេញ​ការងារជាមួយ និងស្ថិតនៅក្រោមការ​ទទួលខុសត្រូវ​រួមរបស់​ប្រធានគម្រោង LASED II  នៃលេខាធិការដ្ឋាន      គ.ជ.អ.ប ។

៤.      ចំណេះដឹង និងបទពិសោធន៍

បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

 • កម្រិតវប្បធម៌ ចេះអាន និងចេះសរសេរភាសាខ្មែរ
 • មានបទពិសោធន៍ទាក់ទងនឹងការងារ​អនាម័យ
 • មានឆន្ទៈក្នុងការបំពេញការងារ
 • មានសិលធម៌ល្អ គោរពគ្នាទៅវិញទៅមក
 • មានអត្តចរិតល្អ រួសរាយរាក់ទាក់

៥. ទីកន្លែងដាក់ពាក្យ និងកាលបរិច្ឆេទ ​

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងបំពេញល័ក្ខខ័ណ្ឌដូចរៀបរាប់ខាងលើ សូមបំពេញបែបបទបំពេញការងារដែលមានភ្ជាប់មកជាមួយសេចក្តីប្រកាសនេះ និងផ្ញើ​មកលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអាសយដ្ឋាននៅក្នុងបរិវេណក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អាគារ T ជាន់ផ្ទាល់ដី បន្ទប់ PMSD ឬអាចផ្ញើមកសារអេឡិចត្រូនិច lased.info@ncdd.gov.kh ។ ឈប់ទទួលពាក្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ រសៀល

បញ្ជាក់ មុខតំណែងនេះជាប្រភេទកិច្ចសន្យាការងារ ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឲ្យបំពេញការងារ ត្រូវតែមិនមែនជាបុគ្គលិករាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាបុគ្គលិករាជការស៊ីវិល បេក្ខជននោះត្រូវដាក់ពាក្យសុំស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សរ៍ ក្នុងរយៈពេលនៃការបំពេញការងារជាមួយគម្រោង។

 

 

 

ឯកសារពាក់ព័ន្ធ