ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងមូលនិធិអាកាសធាតុបៃតង (GCF)

១២ មីនា ២០២៦

,  

16

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. បាន​អនុញាត​ឱ្យ​តំណាង​មូលនិធិ​អាកាសធាតុ​បៃតង​ (GCF) ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លេខាធិការ​ដ្ឋាន​គ....​ដែល​ជាស្ថាប័ន​ទទួលមូលនិធិ​ផ្ទាល់​ពីមូលនិធិ​អាកាសធាតុ​បៃតង​


កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលពីឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំ និងមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបអ្នកចូលរួមប្រមាណ ១៥រូប (ស្រ្តី៩ រូប)ក្នុងគោលបំណង

•ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង/កម្មវិធីនានាក្រោមហិរញ្ញប្បទានរបស់មូលនិធិអាកាសធាតុបៃតង

•ពង្រឹងកិច្ចសហការរវាងមូលនិធិអាកាសធាតុបៃតងនិងលេខាធិការដ្ឋានគ.ជ.អ.ប. និងការពិភាក្សាទៅលើសំណើគម្រោង/កម្មវិធីថ្មីៗរួមមាន កម្មវិធី Readiness DAE ថ្មី(២០២៦-២០២៩) និងគម្រោងផលប៉ះពាល់នៃរលកកំដៅលើសុខភាព និងការពង្រឹងភាពធន់នៅក្នុងរាជធានីភ្នំពេញ។ 


ក្នុងឱកាសនោះ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានធ្វើបទបង្ហាញសង្ខេបជូនតំណាងមូលនិធិអាកាសធាតុបៃតង (GCF ) មានដូចជា៖

- បទបង្ហាញសង្ខេបអំពីកម្មវិធី Readiness KHM-011 ស្ដីពីការអភិវឌ្ឍហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា

- បទបង្ហាញគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុជំហានទី៣ (LGCC-3)

- បទបង្ហាញសំណើកម្មវិធី Readiness DAE ថ្មី(២០២៦-២០២៩)

បទបង្ហាញពីឯកសារទស្សនទានគម្រោងផលប៉ះពាល់នៃរលកកំដៅលើសុខភាព និងភាពធន់នៅក្នុងរាជធានីភ្នំពេញ៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP