កិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

០៦ មីនា ២០២៦

,  

13

Banner
ទីស្តីការក្រសួងផែនការ៖ ព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.)របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.  និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័ន

 

របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ផ្អែកលើធាតុចូលរបស់ក្រសួង ស្ថាប័ន ដើម្បីបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅបន្ត នៃការអនុវត្ត ផ.យ.អ.ជ. ហើយកិច្ចប្រជុំកម្រិតនយោបាយនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចចុងក្រោយលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ បន្ទាប់ពីបានកែសម្រួល ក្រោយកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមក ដែលមានក្រសួង ស្ថាប័នចំនួន៤៦ បានចូលរួម៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP