វគ្គបណ្តុះបណ្តាលស្តីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

០៥ មីនា ២០២៦

,  

11

Banner

លេខាធិការដ្ឋាន គ.ជ.អ.ប. ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ក្នុងពិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមផ្តល់មតិចាប់អារម្មណ៍របស់ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ផងដែរ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងគឺដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ ៧៦ ស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”។  គ.ជ.អ.ប. បានដាក់ចេញសៀវភៅណែនាំស្តីពី ”ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានមូលដ្ឋានកាន់តែច្បាស់ក្នុងការរៀបចំផែនការបុគ្គលិក ការរៀបចំបុគ្គលិក ការប្រើប្រាស់បុគ្គលិក និងការអភិវឌ្ឍសមត្ថភាព ធនធានមនុស្សក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖

១. បង្ហាញខ្លឹមសារអនុក្រឹត្យលេខ ៧៦ស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”

២. បទបង្ហាញស្តីពី សៀវភៅណែនាំស្តីពី  “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”

 

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំជា២វគ្គ តាមប្រព័ន្ធ Zoom ដោយមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់។

វគ្គទី១៖ ធ្វើឡើងនៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៦ ដែលមានសមាសភាព ៖ រាជធានីភ្នំពេញខេត្តកណ្តាល បាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ កោះកុងពោធិ៍សាត់ ព្រះវិហារ កែប កំពត និងខេត្តព្រះសីហនុ។

វគ្គទី២៖ ធ្វើឡើងនៅថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៦ ដែលមានសមាសភាព៖ ខេត្តកំពង់ចាម កំពងធំ កំពង់ឆ្នំាង កំពង់ស្ពឺ ក្រចេះ កណ្តាល ស្វាយរៀង ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី៕

ដើម្បីទាញយកឯកសារជាទម្រង់ PDF សូមចុចតំណរភ្ជាប់ខាងក្រោម៖https://library.ncdd.gov.kh/detail/16913

https://library.ncdd.gov.kh/detail/16798

https://library.ncdd.gov.kh/detail/16797

https://library.ncdd.gov.kh/detail/16796

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP