កិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល

១១ មីនា ២០២៦

,  

15

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញជាដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាង ADB សរុបអ្នកចូលរួមប្រមាណ ៧រូប (ស្ត្រី១រូប)។

 

គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីដាក់ឱ្យអនុវត្តនូវការវាយតម្លៃទូលំទូលាយអំពីការចូលរួមរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយសង្គមស៊ីវិល។ ការវាយតម្លៃនេះនឹងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ក្នុងបង្កើនប្រសិទ្ធភាពលើការអភិវឌ្ឍ និងបន្ស៊ីប្រតិបត្តិការរបស់ខ្លួនសមស្របទៅនឹងតម្រូវការរបស់សហគមន៍ 

ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលបាត់បង់ឱកាស៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP