កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តមុខងារ និងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិ

១១ មីនា ២០២៦

,  

17

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប៖ នៅរសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ បានអញ្ជើញ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើវឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​មុខងារ​ និង​ការផ្តល់​សេវា​រដ្ឋបាល​តាមយន្ត​ការច្រក​ចេញចូល​តែមួយ​ថ្នាក់ក្រោមជាតិ​


កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបចំនួន ១១រូប ក្នុងនោះស្រី ១រូប។


កិច្ចប្រជុំនេះមានគោលបំណងរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ព្រមទាំងពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យការអនុវត្តមុខងារ និងការផ្តល់សេវារដ្ឋបាលមានប្រសិទ្ធភាព និងប្រសើរឡើងបន្ថែមទៀត។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP