កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង (GCF)លើកទី៤៣

០៣ វិច្ឆិកា ២០២៥

,  

86

Banner
ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ចាប់ពីថ្ងៃទី២៨-៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង (GCF) លើកទី៤៣ នៅទីក្រុងសុងដូ សាធារណរដ្ឋកូរ៉េខាងត្បូង។


ទន្ទឹមនឹង បេសកកម្មចូលរួមប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតងលើកទី៤៣នេះ ក៏រួមបញ្ចូលនូវកិច្ចសន្ទនាជាលក្ខណៈជាទ្វេភាគីជាមួយអង្គភាពជំនាញ ក្រុមការងារគ្រប់គ្រងកម្មវិធីរបស់មូលនិធិអាកាសធាតុបៃតង រួមជាមួយទីភ្នាក់ងារអភិវឌ្ឍន៍នានា ដូចជា Save the Children , GIZ និង Australia ដើម្បីកៀគរបន្ថែម និងពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រមកដល់ប្រទេសកម្ពុជាលើការអនុវត្តហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្ន សមធម៌ និងកាត់បន្ថយហានិភ័យលើបរិស្ថាន និងសង្គម។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP