៣០ តុលា ២០២៥
,114
គោលបំណងនៃកិច្ចប្រជុំនេះបានពិភាក្សាទៅលើកិច្ចដំណើរការប្រព័ន្ធដែលប្រឈមនឹងបញ្ហាផ្សេងៗដែលពើបប្រទះកំឡុងពេលប្រើប្រាស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការរិះរកមធ្យោបាយរួមនានាដើម្បីធ្វើបច្ចុប្បន្នភាពលើកកំហុសឆ្គងបច្ចេកទេសទាំងឡាយនិងពិនិត្យលទ្ធភាពស្នើលេខាធិការដ្ឋានគ.ជ.អ.ប.ដើម្បីទទួលបាន Source code ដើម្បីសិក្សាបន្តដោយទីប្រឹក្សានៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការផងដែរ។
ជាចុងក្រោយលោកស្រីអគ្គនាយកបានថ្លែងអំណរគុណជាពិសេស ជូនថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលគន្លងមកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងដាក់ឲ្យដំណើរការប្រព័ន្ធដ៏មានសារៈសំខាន់នេះតាំងពីដើមរហូតមកដល់បច្ចុប្បន្ននិងបន្តទៅពេលខាងមុខទៀត។ ប្រព័ន្ធទិន្នន័យគម្រោងថ្នាក់ក្រោមជាតិ Sub-National Project Database (SPD) ជាប្រព័ន្ធប្រើប្រាស់សម្រាប់កត់ត្រានូវគម្រោងរបស់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដូចជាផែនការអភិវឌ្ឍ និងផែនការវិនិយោគនិងបានដាក់ដំណើរការតាំងពីឆ្នាំ២០០៩មកម្លេះ៕

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
